កីឡាជាតិ
ជាតិ
សាលាបាល់ទាត់ជាតិ ជួបកោះកុង ខណៈបន្ទាយមានជ័យ ដែលបរាជ័យផ្ទួនៗ ប៉ះ ឬទ្ធី សែន
10, Dec 2021 , 2:44 pm        
រូបភាព
សាលាកីឡាបាល់ទាត់ជាតិ ជំនួប កងយោធពលខេមរៈភូមិន្ទ
សាលាកីឡាបាល់ទាត់ជាតិ ជំនួប កងយោធពលខេមរៈភូមិន្ទ
ក្រុមចំនួន៨ ត្រូវជួបគ្នា នៅក្នុងការប្រកួតដើម្បីពានរង្វាន់ក្របខណ្ឌលីគ២ កម្ពុជា នាសសប្ដាហ៍ទី៤ នៅម៉ោង៣រសៀល ថ្ងៃទី១០ ធ្នូ។

 
សាលាកីឡាបាល់ទាត់ជាតិ ត្រូវធ្វើការប្រកួតជាមួយ កោះកុង នៅទីលានសាលាបាល់ទាត់ជាតិ ។ សាលាកីឡាបាល់ទាត់ជាតិ ជាក្រុមខ្លាំងមួយ ដែលឈ្នះ៣សប្ដាហ៍ផ្ទួនៗ ខណៈ កោះកុង បានចាញ់មួយ ស្មើមួយ និងឈ្នះមួយប្រកួត ដោយប្រកួតចុងក្រោយ ស្មើជាមួយ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ១ទល់១ នៅក្នុងទឹកដីរបស់ខ្លួន ។ 
 
ចំណែកក្រុមបន្ទាយមានជ័យ ឯណោះវិញ មិនទាន់ស្គាល់ពាក្យថាឈ្នះឡើយ។ នៅសប្ដាហ៍នេះ ក្រុមបន្ទាយមានជ័យ ត្រូវប៉ះជាមួយក្លិបឬទ្ធី សែន នៅទីលានវិទ្យាល័យហ៊ុន សែន ខ្លាកូន ។ ក្រុមទាំង២ ធ្វើមិនបានល្អដូចគ្នា ដោយបន្ទាយមានជ័យ ចាញ់ទាំងបីប្រកួត ហើយក្រុមឬទ្ធី សែន ចាញ់២ និង ស្មើ១ ប្រកួត។ 
 
ដោយឡែក កងយោធពលខេមរៈភូមិន្ទU21 ធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ ក្រុម អាយ អេស អាយ ដង្កោសែនជ័យ នៅទីលាន ខ.ភ.ម ។ ក្រុមអាយ អេស អាយ ធ្វើបានល្អជាង ក្រុមម្ចាស់ផ្ទះ ក្នុងការប្រកួត ដើមរដូវកាលនេះ ។ ក្រុមភ្ញៀវ ឈ្នះ២ប្រកួត និង ស្មើមួយប្រកួត ខណៈ កងយោធពលខេមរៈភូមិន្ទ ឈ្នះមួយ និងចាញ់២ប្រកួត ។ 
 
នៅកីឡដ្ឋានខេត្តសៀមរាប វេលាម៉ោង៣:០០នាទី ម្ចាស់ផ្ទះសៀមរាប ត្រូវប្រកួតជាមួយ មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ ។ ក្រុមត្បូងឃ្មុំ ធ្វើបានល្អក្នុងការប្រកួតកន្លងទៅ ស្របពេល ដែលម្ចាស់ផ្ទះ ឈ្នះមួយប្រកួត និងចាញ់ ២ប្រកួត ។ ការប្រកួតចុងក្រោយ ត្បូងឃ្មុំ ទទួលបានលទ្ធផល ១ទល់១ ក្នុងជំនួបជាមួយ កោះកុង អេហ្វស៊ី ហើយក្រុមសៀមរាប យកឈ្នះបន្ទាយមានជ័យ ក្នុងលទ្ធផល ២ទល់១ ។ 
 
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន សាលាកីឡាបាល់ទាត់ជាតិ មាន៩ពិន្ទុ ឈរចំណាត់ថ្នាក់ទី១,​ លេខ២ អាយ អេស អាយ ដង្កោសែនជ័យ មាន៧ពិន្ទុ ស្មើគ្នានិង ត្បូងឃ្មុំ ឈរលេខរៀងទី៣, កោះកុង អេហ្វស៊ី លេខរៀងទី៤ មាន៤ពិន្ទុ, លេខរៀងទី៥ សៀមរាប មាន៣ពិន្ទុ ដូចគ្នានិង កងយោធពលខេមរៈភូមិន្ទ លេខរៀងទី៦, ក្លិបឬទ្ធី សែន មាន១ពិន្ទុ ឈរលេខរៀងទី៧ និង ចុងក្រោយ បន្ទាយមានជ័យ មិនមានពិន្ទុ លេខរៀងទី៨ ។

Tag:
 បាលទាត់
© រក្សាសិទ្ធិដោយ thmeythmey.com