COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី ១៦ នាក់ទៀត សះស្បើយ១៥ នាក់ និងស្លាប់ ៤នាក់
11, Dec 2021 , 11:48 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៦ នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន ១នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន១៥ នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៤នាក់ ក្នុងនោះ៣នាក់ជាអ្នកមិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែធ្នួនេះ។

 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប ១២០ ៣២៣នាក់ ខណៈអ្នកជាសះស្បើយ​ ១១៦ ៦៩៥នាក់ និងអ្នកស្លាប់ ២៩៨២ នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com