ជាតិ
​ពានរង្វាន់​​ព្រះ​នាង​ឥន្ទ្រទេវី​ឆ្នាំ​២០២២​ ចាប់​ផ្ដើម​បើក​ទទួល​ស្នាដៃ​ហើយ​
11, Dec 2021 , 7:59 pm        
រូបភាព
រូប​តំណាង (រូប​ផ្ដល់​ឱ្យ)
រូប​តំណាង (រូប​ផ្ដល់​ឱ្យ)
ភ្នំពេញ​៖ ក្នុង​គោល​បំណង​ថែរក្សា​ លើក​តម្កើង​ និង​ជំរុញ​វិស័យ​អក្សរសិល្ប៍ អក្សរ​សាស្ត្រ​ជាតិ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ នឹង​រៀប​ចំ​ប្រឡង​ជ្រើស​រើស​ ស្នាដៃ​តែង​និពន្ធ​ប្រលោម​លោក​ខ្នាត​ខ្លី​ និង​កំណាព្យ​រឿង​ ពាន​រង្វាន់​“ព្រះ​នាង​ឥន្ទ្រទេវី” ឆ្នាំ​២០២២​។



ដូច​ឆ្នាំ​មុន​ៗ​ដែរ ប្រធាន​បទប្រឡង​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​ ឆ្នាំ​២០២២ គឺ​ សេរី តែ​​ផ្ទៃ​រឿង​ទាំង​មូល​ត្រូវ​តែ​មានលក្ខណៈ​សម​ស្រប​​ ដោយ​ត្រូវ​មាន​​អត្ថន័យ (​សច្ចធម៌ សីលធម៌​ និង​គុណ​ធម៌) ​អត្ថរូប (វិធី​តែង រចនាបថ និង​សិល្ប៍​សោភ័ណ) អត្ថរស (បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​អប់រំ ការ​អភិវឌ្ឍ និង​ការ​រក្សា​តម្លៃ​អត្តសញ្ញាណ​ជាតិ​)​។
 
អត្ថបទ​អក្សរ​សិល្ប៍​ ដែល​ដាក់​ទៅ​ប្រកួត​ប្រជែង​ ត្រូវ​តែ​វាយ​ដោយ​កុំព្យូទ័រ​(Font យូនីកូត Khmer OS Siemreap​ ទំហំ​១២ ខ្នាត​ក្រដាស​ A4 ចាប់​ពី​១៥-៣០​ទំព័រ​។ ចំពោះ​អក្ខរាវិរុទ្ធ​ យក​តាម​វចនានុក្រម​ខ្មែរ (សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន​ ណាត ជោតញ្ញាណោ​) និង​សេច​ក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​។​ 
 
ជយ​លាភី​លេខ​១-៣ ​មាន​ប្រលោម​លោក​​៣​រូប និង​កំណាព្យ​រឿង​៣​រូប​​ នឹង​​​​ទទួល​បាន​ពាន​រង្វាន់​១ អម​ដោយ​ទឹក​ប្រាក់​​។ សម្រាប់​រង្វាន់​កិត្តិយស​លេខ​៤-៥ ​មាន​ប្រលោម​លោក​២​រូប និង​កំណាព្យ​រឿង​២​រូប​ ​នឹង​​​​ទទួល​បាន​បណ្ណ​សរសើរ​១ និង​អម​ដោយ​ទឹក​ប្រាក់​​។ 
 
សាធារណជន​ ដែល​មាន​ចំណាប់​អារម្មណ៍​ អាច​ដាក់​ស្នាដៃ​របស់​ខ្លួន​ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​​នេះ រហូត​ដល់​ថ្ងៃ​​ទី​៣០​ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​វេលាម៉ោង​១៧.០០នាទី​ជា​កំហិត​។ 
 
អាសយដ្ឋាន​ទទួល​ស្នាដៃ​ប្រឡង​ នៅ​នាយក​ដ្ឋាន​សៀវ​ភៅ​ និង​ការ​អាន​ អគារ​លេខ​៤៤ ផ្លូវ​សម្ដេច​ប៉ាន (លេខ​២១៤) សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ​ នៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការ​។ ឬ​ផ្ញើ​តាម​រយៈ​ Telegram លោក កុក រស់ ០១១ ៨៥០ ០៩៤ កញ្ញា ញ៉ឹក ថារី ០១២ ៨០១ ១២២ លោក សំអាត សិលា ០៧៨ ៦៦៨ ៩៧៧​៕

Tag:
 អក្សរ​សាស្ត្រ​
  អក្សរ​សិល្ប៍​
  ពាន​រង្វាន់​
  ព្រះ​នាង​ឥន្ទ្រទេវី
  ស្នាដៃ​
© រក្សាសិទ្ធិដោយ thmeythmey.com