ជាតិ
ដកហូតបាន​ទំនិញខូចគុណភាព១៣៤គីឡូក្រាម និងអាល់កុលក្លែងក្លាយជាង៤០០លីត្រនៅភ្នំពេញ ប៉ៃលិន និងត្បូងឃ្មុំ
12, Dec 2021 , 9:59 am        
រូបភាព
ទំនិញខូចគុណភាពចំនួន១៣៤គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន៤៣៥លីត្រ ដែលដាក់លក់នៅលើទីផ្សារ ក្នុងខេត្តប៉ៃលិន ត្បូងឃ្មុំ និងរាជធានីភ្នំពេញ ត្រូវបានមន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដកហូត និងឃាត់ទុកបណ្ដោះអាសន្ន។



នៅថ្ងៃទី១០ ខែធ្នូ មន្រ្តី ក.ប.ប ខេត្តប៉ៃលិន ត្បូងឃ្មុំ និងរាជធានីភ្នំពេញ បានដកហូត ទំនិញខូចគុណភាពចំនួន១៣៤គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន៤៣៥លីត្រ ដែលបានដាក់លើទីផ្សារ។ បើតាម ក.ប.ប ទំនិញ និងអាល់កុលមេតាណុល ដែលចាប់បានទាំងអស់នោះ នឹងយកទៅកម្ទេចចោល ហើយម្ចាស់ទំនិញក៏ត្រូវរងការពិន័យផងដែរ៕





Tag:
 ទំនិញខូចគុណភាព
 អាល់កុលក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com