កីឡាអន្តរជាតិ
អន្តរជាតិ
Eto’o ក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់កាមេរូន
12, Dec 2021 , 11:30 am        
រូបភាព
លោក Samuel Eto
លោក Samuel Eto'o ប្រធានសហព័ន្ធកីឡាបាល់ទាត់កាមេរូន។ រូបថត AFP
ដោយ: រួបរួម
អតីតខ្សែប្រយុទ្ធអន្តរជាតិកាមេរូន Samuel Eto’o បានជាប់ឆ្នោតធ្វើជា​ប្រធានសហព័ន្ធកីឡបាល់បាល់ទាត់កាមេរូន (FECAFOOT) កាលពីថ្ងៃសៅរ៍ ដោយ​ទទូល​បាន​ការគាំទ្រ​៤៣​សំឡេងពីសមាជិក។

 
Eto’o ជាអតីតកីឡាករឆ្នើម​លំដាប់ពិភពលោក ដែលបាន​លេងឲ្យ​ក្លិប Barcelona, Inter Milan, Chelsea និងក្លិបជាច្រើនទៀត។ ក្នុងការ​បង្ហាញខ្លួនជាង​៥០​លើក​ឲ្យក្រុមជម្រើសជាតិ គេ​ក៏បានឈ្នះពាន African Cup of Nations ពីរលើក និងមេដាយមាសអូឡាំពិកមួយលើកផងដែរ។
 
«ខ្ញុំនឹងចង​ចាំ​ថ្ងៃនេះ ជាពេល​វេលា​ដ៏មានមោទកភាព​បំផុត​ក្នុងជីវិត​របស់ខ្ញុំ»។ Eto’o បាន​សរសេរយ៉ាងដូច្នេះ​ក្នុងបណ្តាញសង្គម Twitter របស់ខ្លួន ដោយ​លោក​នឹងដឹកនាំ​សហព័ន្ធត្រៀម​ធ្វើជាម្ចាស់​ផ្ទះ ព្រឹត្តិ ការណ៍ African Cup of Nations នា​ឆ្នាំក្រោយផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com