កីឡាអន្តរជាតិ
អន្តរជាតិ
New York City ដែលមាន​ម្ចាស់រួមជាមួយ Man City លើកពាន MLS Cup លើកដំបូង
12, Dec 2021 , 3:10 pm        
រូបភាព
ដោយ: រួបរួម
New York City FC បាន​យកឈ្នះ Portland Timbers ៤-២ ដោយការទាត់ប៉េណាល់​ទី ដើម្បី​លើកពាន MLS Cup នៅអាម៉េរិក ជាលើកដំបូង​ក្នុងប្រវត្តិ​សាស្ត្រខ្លួន។ ក្លិបអាជីពមួយនេះ គ្រប់គ្រង​ដោយ City Football Group ដូច Manchester City នៃក្របខណ្ឌ English Premier League ផងដែរ។

 
 
នាជំនួប​នៅកីឡដ្ឋាន Providence Park ខ្សែប្រយុទ្ធអាហ្សង់ទីន Valentín Castellanos តែតបាល់បញ្ចូលទីនាំមុខនៅនាទី​៤១ សម្រាប់ New York City ប៉ុន្តែខ្សែប្រយុទ្ធស៊ីលី Felipe Mora វាយ​បក​តាមស្មើវិញនាទីបន្ថែមទី​៥មុនបញ្ចប់ការប្រកួត។
 
ឈានដល់ការ​កាត់ក្តីដោយបាល់ប៉េណាល់ទី New York City FC សម្រេចបាន​៤គ្រាប់ រីឯ Portland Timbers ដែលជាម្ចាស់ផ្ទះ និងជាជើងឯក​ឆ្នាំ​២០១៥ រកបានតែ២គ្រាប់ប៉ុណ្ណោះ ដែលនាំឲ្យក្រុម​ដឹកនាំដោយគ្រូបង្វឹកវេណេស៊ុយអេឡា Giovanni Savarese ឈ្នះពាន MLS Cup ជាលើកដំបូង។


 
New York City FC បាន​ក្លាយជាសមាជិកក្នុងក្របខណ្ឌ Major League Soccer របស់អាម៉េរិក នាឆ្នាំ២០១៣ បន្ទាប់ក្លិប Manchester City យល់​ព្រម​លើកិច្ចព្រម​ព្រៀង​ដៃគូជាមួយ​ក្លិបបេស្បល New York Yankees។
 
ចាប់តាំងពីលេងនៅ​រដូវកាល MLS ដំបូងនា​ឆ្នាំ​២០៥ ក្លិបមួយនេះ បាន​ចុះហត្ថលេខានាំយក​កីឡាករ​ល្បីៗមួយចំនួន​ដូចជាអតីត​ខ្សែប្រយុទ្ធអេស្ប៉ាញ David Villa វីរបុរសអ៊ីតាលី Andrea Pirlo និងអតីតខ្សែបម្រើអង់គ្លេស Frank Lampard ជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com