ជាតិ
Touropia៖ អង្គរវត្តជាប្រាសាទល្បីល្បាញជាងគេនៅអាស៊ី ដោយនាំមុខ Borobudur និង Baalbek
12, Dec 2021 , 7:59 pm        
រូបភាព
គេហទំព័រទេសចរណ៍Touropia បានកំណត់យកប្រាសាទចំនួន១០ ដែលល្បីល្បាញជាងគេនៅតំបន់អាស៊ី (10 Most Famous Temples in Asia)។ តាមការវាយតម្លៃរបស់ Touropia ប្រាសាទអង្គរវត្ត ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រាសាទទាំង១០នៅអាស៊ី ។



បើតាមទីភ្នាក់ងារ Touropai តំបន់អាស៊ី ជាកន្លែងដែលសម្បូរដោយប្រាសាទច្រើនជាងគេក្នុងពិភពលោក ព្រោះជាកន្លែងកំណើតនៃសាសនាជាច្រើន។ ប្រាសាទអង្គរវត្ត ត្រូវបានគេហទំព័រមួយនេះ កំណត់យកជាប្រាសាទដ៏ល្បីជាងគេក្នុងចំណោមប្រាសាទជាច្រើននៅតំបន់អាស៊ី។  


 
ប្រាសាទអង្គរវត្ត ជាប្រាសាទដ៏ធំមួយនៅកម្ពុជា ដែលសាងសង់ឡើង នាដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ កន្លងមកប្រាសាទអង្គរវត្ត ក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ពីគេហទំព័រល្បីៗជាច្រើន ដែលជា តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញលើពិភពលោក, ជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុតលើពិភពលោក និងជារមណីដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីបំផុតលើពិភព។  


 
ចំណាត់ថ្នាក់ Touropia លើប្រាសាទទាំង១០ នៅតំបន់អាស៊ី៖ 
១, ប្រាសាទអង្គរវត្ត (កម្ពុជា) 
២, ប្រាសាទ Borobudur (ឥណ្ឌូណេស៊ី) 
៣, ប្រាសាទ Baalbek (លីបង់) 
៤,ប្រាសាទ Harmandir Sahib (ឥណ្ឌា) 
៥,ប្រាសាទ Golden Pavilion (ជប៉ុន) 
៦, Temple Of Heaven (ចិន) 
៧, Temple Of The Emerald Buddha (ថៃ) 
៨, ប្រាសាទTaktsang Dzong (ប៊ូតង់)
៩, RanaKpur Temple (ឥណ្ឌា)
១០, Lotus Temple (ឥណ្ឌា)៕ 



Tag:
 ប្រាសាទអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com