ជាតិ
រដ្ឋបាលជលផលឲ្យពលរដ្ឋរួសរាន់​ធ្វើផ្អក ប្រហុក ព្រោះឆ្នាំនេះ ត្រីត្រូវតែ៥ថ្ងៃប៉ុណ្ណោះ
12, Dec 2021 , 8:59 pm        
រូបភាព
រដូវត្រីប្រហុក បានចាប់ផ្ដើមនៅថ្ងៃទី១២ ដល់១៦ធ្នូនេះ ខណៈរដ្ឋបាលជលផល ជូនដំណឹងឲ្យពលរដ្ឋរួសរាន់ធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ព្រោះត្រីឆ្នាំនេះត្រូវតែ ៥ថ្ងៃប៉ុណ្ណោះ។

 
 
បន្ទាប់ពីធ្វើការសង្កេតតាមដានកំពស់ទឹកដែលហូរចេញពីបឹងទន្លេសាប របស់រដ្ឋបាលជលផល ពិនិត្យឃើញថាគន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចធ្វើការនេសាទត្រីបានច្រើន ចន្លោះពីថ្ងៃទី១២ដល់១៦ធ្នូ ប្រសិនបើ មេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលពីព្យុះ។ នេះតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលនៅថ្ងៃទី១២ខែធ្នូនេះ។ 


   រូបភាពពី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម 
 
រដ្ឋបាលជលផល ក៏អំពាវនាវឲ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់បរិភោគប្រចាំឆ្នាំ ត្រូវរួសរាន់មកទិញត្រីក្នុងរយៈពេល៥ថ្ងៃខាងមុខនេះ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីផងដែរ៕   

© រក្សាសិទ្ធិដោយ thmeythmey.com