ជាតិ
សង្គមជាតិ
កម្ពុជា បិទគេហទំព័រអាសអាភាសចំនួន៩
13, Dec 2021 , 2:27 pm        
រូបភាព
និយ័តករទូរគមនាគមន៍កម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រូបពីគេហទំព័ររបស់និយ័តករទូរគមនាគមន៍កម្ពុជា
និយ័តករទូរគមនាគមន៍កម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រូបពីគេហទំព័ររបស់និយ័តករទូរគមនាគមន៍កម្ពុជា
ស្ថិតក្នុងប្រទេសកម្ពុជា មានគេហទំព័រ (វេបសាយ) និងយូអអិលអាសអាភាស (URL) ចំនួន៩ ដែលគេ មិនអាចចូលទៅកាន់បានទៀតឡើយ។ និយ័តករទូរគមនាគមន៍កម្ពុជា បានសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានចាត់វិធានការរួមគ្នា បិទគេហទំព័រ និងយូអអិលទាំង៩នេះ បន្ទាប់ពីបានឃើញបង្ហោះវីដេអូ និងរូបភាពអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា។



គេហទំព័រ និងយូអអិលអាសអាភាសទាំង៩ ដែលត្រូវអាជ្ញាធរកម្ពុជា បិទនោះ គឺ៖

xvideos.com 
dood.ws/d/lnesprenk164 
quip.com/Pd1VA8TUEEWS 
baraag.net 
theporndude.com 
8kun.top
xnxx.com
xnxx2.pro 
porn-images-xxx.com

តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ និយ័តករទូរគមនាគមន៍កម្ពុជា ប្រកាសដូច្នេះថា៖«និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិ ដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និង ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ និង យូអអិល ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ...»។

និយ័តករទូរគមនាគមន៍កម្ពុជា ចាត់ទុកការបង្ហោះវីដេអូ និងរូបភាពអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ក្នុងគេហទំព័រ និងយូអអិល ថាជាសកម្មភាព ដែលជំរុញឲ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវការ ទាំងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។ 

ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍កម្ពុជា អំពាវនាវឲ្យសាធារណជន រាយការណ៍ទៅនិយ័តករទូរគមនាគមន៍កម្ពុជា អំពីគេហទំព័រ និងយូអអិលណា ដែលបង្ហោះវីដេអូ និងរូបភាពអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។ និយ័តករទូរគមនាគមន៍កម្ពុជា សន្យារក្សាការសម្ងាត់ជូនអ្នកដែលរាយការណ៍។ សាធារណជន អាចរាយការណ៍តាមរយៈលេខទូរស័ព្ទ ៦៧៨៩ និងតាមទំព័រហ្វេសប៊ុករបស់និយ័តករទូរគមនាគមន៍កម្ពុជា

Tag:
 បិទគេហទំព័រអាសអាភាស
© រក្សាសិទ្ធិដោយ thmeythmey.com