កីឡាអន្តរជាតិ
អន្តរជាតិ
Ramos ថា ទោះជួប Real Madrid រូបគេនៅតែប្រយុទ្ធដល់ទីបញ្ចប់ដើម្បី PSG
14, Dec 2021 , 12:59 pm        
រូបភាព
នាយប់ថ្ងៃទី១៣​ខែធ្នូ​ ពានរង្វាន់លំដាប់ទី១អឺរ៉ុប UEFA Champions League បានចាប់ឆ្នោតផ្គូផ្គងក្រុមទាំង១៦ ។ ​Real Madrid ត្រូវប្រកួតទល់នឹងក្លិបបារាំង Paris Saint Germain ដែល បានន័យថា Sergio Ramos ក៏នឹងត្រូវលេងទល់ក្រុមចាស់របស់គេជាលើកដំបូង។



ដំបូងឡើយក្លិប PSG ត្រូវជួបក្រុមបិសាចក្រហម Manchester United នៅវគ្គ១៦ក្រុម ប៉ុន្តែការចាប់ឆ្នោតត្រូវបានធ្វើឡើងវិញដោយសារតែមានបញ្ហាបច្ចេកទេស។ បន្ទាប់ពីចាប់ឆ្នោតលើកទី២រួច PSG បានប្តូរទៅជួបក្រុមអធិរាជស​ Real Madrid វិញ ឯបិសាចក្រហម ជួប Atletico Madrid។ 

រូបភាព៖ UEFA Champios League 
 
ខ្សែការពារ Ramos បង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹងលទ្ធផលចាប់គូនេះ ហើយប្ដេជ្ញាលេងឱ្យបានល្អសម្រាប់ក្លិបបច្ចុប្បន្នរបស់ខ្លួន។
 
«ពេលខ្ញុំនៅលើយន្តហោះខ្ញុំបានឮថា Manchester United បានចាប់គូទល់ PSG ។ នេះគឺជាក្រុមដែលខ្ញុំពេញចិត្តប្រកួតជាមួយប៉ុន្តែវាត្រូវបានផ្លាស់ប្តូរវិញ។ ខ្ញុំអាចនិយាយបានថា មិនចង់លេងតទល់ជាមួយ Real Madrid ឡើយ ប៉ុន្តែខ្ញុំពេញចិត្តក្នុងការត្រលប់ទៅកាន់ផ្ទះចាស់ Bernabeu ម្តងទៀត។» Ramos ប្រាប់អ្នកកាសែតបែបនេះ។
 
ទោះបីជារូបគេមិនចង់ប្រកួតតទល់ជាមួយក្លិបចាស់អធិរាជស Real Madrid ក្តីតែ Ramos អះអាងរូបគេនឹងការពារក្រុម PSG រហូតឆ្លងទៅកាន់វគ្គបន្ទាប់។ 

 រូបភាព៖ UEFA Champios League
 
«អ្នកគ្រប់គ្នាគួរតែដឹងថាខ្ញុំស្រលាញ់ Real Madrid ខ្លាំងប៉ុណ្ណា។ ប៉ុន្តែពេលនេះខ្ញុំត្រូវការពារ PSG នឹងត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីបន្តដំណើរទៅវគ្គបន្ត ហើយខ្ញុំក៏ប្រយុទ្ធដល់ទីបញ្ចប់បើទោះជាត្រូវស្លាប់ក៏ដើម្បី PSG ដែរ។»ខ្សែការពារវ័យ ៣៥ឆ្នាំបានបន្ថែម៕

Tag:
 Sergio Ramos
  Real Madrid
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com