អន្តរជាតិ
វៀតណាម កាត់ទោស​​អតីត​ប្រធានគណៈកម្មាធិការ​ក្រុង​ហាណូយ​ជាប់គុក៨ឆ្នាំពីបទបំពានអំណាច​
14, Dec 2021 , 2:30 pm        
រូបភាព
អតីតប្រធានគណៈកម្មាធីការប្រជាជនទីក្រុងហាណូយ Nguyen Duc Chung ។ រូបថត AFP
អតីតប្រធានគណៈកម្មាធីការប្រជាជនទីក្រុងហាណូយ Nguyen Duc Chung ។ រូបថត AFP
តុលាការវៀតណាមនៅថ្ងៃទី១៣ ខែធ្នូ បានសម្រេចដាក់​ពន្ធនាគារលោក Nguyen Duc Chung ជា​អតីតប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយចំនួន​៨ឆ្នាំបន្ថែមទៀតពីបទ​ប្រើប្រាស់​អំណាច​ខុសច្បាប់។

 
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចេញផ្សាយថ្ងៃទី១៣ ខែធ្នូ លោក Nguyen Duc Chung អាយុ ៥៤ ឆ្នាំ ត្រូវបានកាត់ទោសជាលើកទីពីរពីបទលួចប្រាក់៣៦ពាន់លានដុង ដែលស្មើនឹង១,៥៧លានដុល្លារពី​គម្រោងវិនិយោគសាធារណៈមួយ។ លោក Chung បានប្រើប្រាស់ប្រាក់ទាំងនោះទៅជួយក្រុមហ៊ុន​មួយដែលគ្រប់គ្រងដោយគ្រួសាររបស់លោក។
 
កាលពីឆ្នាំ២០២០ លោក Chung ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ​រួច​មក​ហើយជុំ​វិញការក្លែងបន្លំឯកសាររដ្ឋសម្ងាត់ និងប្រើប្រាស់ទ្រព្យសម្បត្តិខុសច្បាប់ដែលបណ្តាល​ឱ្យ​ខាត​បង់​ថវិកា​រដ្ឋជាង៤០លានដុល្លារ។ យ៉ាងណាមិញ មេធាវីរបស់លោក Chung បានបដិសេធក្នុងការបកស្រាយបន្ថែមជុំវិញរឿងនេះ។
 
គួរបញ្ជាក់ថា បក្សកុម្មុយនីស្តវៀតណាមដែលកំពុងកាន់អំណាច បានបង្កើនការប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយនៅជួររដ្ឋាភិបាលដើម្បីពង្រឹងអំណាចបក្សរបស់ខ្លួន។ បក្សទាំងតូចទាំងធំ ត្រូវបានកាត់ទោសជាបន្តបន្ទាប់ ពិសេសករណីពុករលួយ៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com