កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ US Open ២០២១ Raducanu ខកខានប្រកួតនៅអាប៊ុយដាប៊ីក្រោយតេស្តវិជ្ជមានកូវីដ-១៩
14, Dec 2021 , 4:29 pm        
រូបភាព
កីឡាការិនី Emma Raducanu ម្ចាស់ពានរង្វាន់ US Open ២០២១ នឹងត្រូវអវត្តមានពីការប្រកួត Mubadala World Tennis Championship នៅទីក្រុងអាប៊ុយដាប៊ីក្រោយពេលបានតេស្តឃើញវិជ្ជមានកូវីដ-១៩។



កីឡាការិនីវ័យ១៩ឆ្នាំរូបនេះ នឹងត្រូវប្រកួតវាយកូនបាល់នៅក្នុងទីក្រុងអាប៊ុយដាប៊ីទល់នឹងកីឡាការិនី Belinda Bencic ដែលជាម្ចាស់មេដាយមាសអូឡាំពិកតូក្យូ។ ទោះបីជាបែបនេះក្តី Raducanu បានប្រកាសកាលពីថ្ងៃទី១៣ខែធ្នូ ថាមិនអាចចូលរួមប្រកួតនៃពានរង្វាន់មួយនេះបានឡើយដោយសារតែនាងកំពុងតែព្យាបាលជំងឺកូវីដ-១៩។
 
«ខ្ញុំកំពុងតែសម្លឹងមើលទៅកាន់ការប្រកួតខាងមុខ ហើយខ្ញុំនឹងលេងនៅចំពោះមុខអ្នកគាំទ្រក្នុងទីក្រុងអាប៊ុយដាប៊ី ប៉ុន្តែរឿងអាក្រក់បានកើតឡើងព្រោះខ្ញុំបានតេស្តវិជ្ជមានកូវីដ-១៩។ ខ្ញុំត្រូវផ្អាកការប្រកួតរហូតដល់មានកម្មវិធីប្រកួតថ្មីកើតឡើងឬឆ្នាំក្រោយ។ខ្ញុំសង្ឃឹមថា នឹងអាចត្រលប់ទៅកាន់កន្លែងប្រកួតជាថ្មីឆាប់ៗ» Raducanu បាននិយាយបែបនេះ។
Raducanu សញ្ជាតិអង់គ្លេស បានឈ្នះពានរង្វាន់ Grand Slam លើកដំបូងក្នុងអាជីពរបស់នាងនៅក្នុងកម្មវិធី US Open កាលពីខែសីហាឆ្នាំ ២០២១៕

Tag:
 Tennis
© រក្សាសិទ្ធិដោយ thmeythmey.com