ជាតិ
ស.ស.យ.ក នឹងសម្របសម្រួលផ្ដល់កន្លែងស្នាក់នៅដល់សិស្សប្រឡងបាក់ឌុប
15, Dec 2021 , 8:59 am        
រូបភាព
រូបភាព សិស្សប្រឡងបាក់ឌុបឆ្នាំ២០១៨ (ដោយសហការី ញឹក ស្រីល័ក្ខ)
រូបភាព សិស្សប្រឡងបាក់ឌុបឆ្នាំ២០១៨ (ដោយសហការី ញឹក ស្រីល័ក្ខ)
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តាមបណ្ដារាជធានី-ខេត្តនានា នឹងសម្របសម្រួលផ្ដល់កន្លែងស្នាក់នៅ កន្លែងទុកដាក់ កង់-ម៉ូតូ និងតម្រូវការចាំបាច់មួយចំនួនទៀត ដល់សិស្សថ្នាក់ទី១២ ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០២០-២០២១។


 
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត នឹងសម្របសម្រួលផ្ដល់កន្លែងស្នាក់នៅ កន្លែងទុកដាក់ កង់-ម៉ូតូនៅក្រៅមណ្ឌលប្រឡង និងតម្រូវការចាំបាច់មួយចំនួនទៀត ដល់សិស្សថ្នាក់ទី១២ ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមសេចក្ដីណែនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង ក៏បានរៀបចំទីតាំងសាខាកាកបាទក្រហមកម្ពុជា នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សម្រាប់សិស្សានុសិស្ស ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ស្នាក់នៅផងដែរ។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត មាតាបិតា​ អាណាព្យាបាល និងសិស្សានុសិស្ស ដែលមានបំណងស្នាក់នៅទីតាំងខាងលើដោយឥតគិតថ្លៃ អាចទាក់ទងតាមរយៈទូរសព្ទលេខ ០១៦ ៣២ ៩៧៨៧ និង ០៩៧ ៨២ ៧១ ០៤៤៕

Tag:
 ស.ស.យ.ក
© រក្សាសិទ្ធិដោយ thmeythmey.com