កីឡាអន្តរជាតិ
អន្តរជាតិ
មន្ត្រីទំនាក់ទំនង Real Madrid ថា ការចាប់ឆ្នោត UCL យប់មិញពិបាកយល់ខ្លាំងនិងជារឿងអាក្រក់
14, Dec 2021 , 6:39 pm        
រូបភាព
ក្រុមអធិរាជស Real Madrid ត្រូវប្រកួតទល់ក្លិបបារាំង Paris Saint Germain ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃ UEFA Champions league នាការចាប់ឆ្នោតលើកទី២ ថ្ងៃទី១៣ ខែធ្នូ។ លោក Emilio Butragueno ចាត់ទុកដំណើរការចាប់ឆ្នោតនេះថា ជារឿងដ៏អាក្រក់បំផុតមួយ និងជារឿងពិបាកយល់ខ្លាំង។



លោក Emilio Butragueno ប្រធានផ្នែកទំនាក់ទំនងក្រុម Real Madrid បានទស្សនាការចាប់ឆ្នោតប្រកួតសម្រាប់វគ្គ១៦ក្រុមដោយផ្ទាល់ ដោយ Real Madrid ត្រូវប៉ះ Benfica ។ ប៉ុន្តែដោយសារមានបញ្ហាបច្ចេកទេសពីសំណាក់ UEFA ការចាប់ឆ្នោតត្រូវធ្វើឡើងជាថ្មីលើកទី២  ហើយReal Madrid បែរជាជួប Paris Saint Germain ទៅវិញ។
 
«ពិតជាគួរឱ្យភ្ញាក់ផ្អើល ព្រោះវាពិតជាអាក្រក់ខ្លាំងណាស់ជារឿងមិនអាចទទួលយកបាន ហើយក៏ពិបាកយល់ពីដំណើរនៃការចាប់ឆ្នោតលើកនេះ។ អ្នកគាំទ្ររាប់លានអ្នកបានរង់ចាំមើលការចាប់ឆ្នោតនេះព្រមទាំងពិភពកីឡាទាំងមូល។ យើងនឹងត្រូវជួបរឿងរ៉ាវជាច្រើនទាំងការសប្បាយនិងកើតទុក្ខក្នុងប្រកួតដល់សំខាន់មួយនេះ យើងសង្ឃឹមថាក្រុមនឹងអាចបន្តទៅវគ្គ៨ក្រុមបន្ត។»លោក Butragueno ប្រាប់ទៅកាន់ទូរទស្សន៍ Real Madrid TV។
 
ខាងក្រោមនេះជាក្រុមដែរត្រូវបានផ្គូផ្គងនៅក្នុងវគ្គជម្រុះ១៦ក្រុមចុងក្រោយ៖
Red Bull Salzburg vs Bayern Munich
Sporting Lisbon vs Manchester City
Benfica vs Ajax
Chelsea vs Lille
Atletico Madrid vs Manchester United
Villarreal vs Juventus
Inter vs Liverpool
Paris Saint-Germain vs Real Madrid ៕

Tag:
 UCL
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com