COVID-19
ជាតិ
ក្រសួងរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ដែលជាស្ត្រីខ្មែរមកពីប្រទេសហ្គាណា
15, Dec 2021 , 3:54 am        
រូបភាព
ដោយ: ថ្មីៗ
 

ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៤ធ្នូ ឆ្នាំ២០២១នេះ។
 
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីអាយុ២៣ឆ្នាំដែលមានកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្រី្តម្នាក់នេះ បានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរទៅ ប្រទេសថៃ។ បន្ទាប់ស្រី្តរូបនេះ ក៏ធ្វើដំណើរតាមយន្កហោះមកកម្ពុជា។ ការបញ្ជាក់របស់ក្រសួង ស្រី្តរូបនោះមកដល់កម្ពុជានៅថ្ងៃទី១២ធ្នូ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឈមណ្ឌជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ៕
 
ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើតការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ខណៈកម្ពុជារកឃើញករណី កូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង»។

© រក្សាសិទ្ធិដោយ thmeythmey.com