ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន នឹងសរសេរសៀវភៅ «ជីវិតជានាយករដ្ឋមន្ត្រី»
15, Dec 2021 , 9:20 am        
រូបភាព
ដោយ: រួបរួម
«គ្មានអ្នកណាសរសេរបានក្រៅពីខ្លួនខ្លួនខ្ញុំ គ្មានអ្នកនិពន្ធណាមកជំនួសខ្ញុំបានឡើយ»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន នាពិធីសម្ពោធសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដោយបញ្ជាក់ពីគម្រោងសរសេរសៀវភៅ «ជីវិតជានាយករដ្ឋមន្ត្រី» ក្រោយពេលសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រី។



ដោយមិនបញ្ជាក់ពេលណានោះឡើយ ប៉ុន្តែសម្តេច ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៦ឆ្នាំមកហើយនោះ ប្រកាសថា សម្តេចនឹងចាកចេញនៅថ្ងៃណាមួយ ហើយសម្តេចនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីសរសេរសៀវភៅ។


សម្តេច ហ៊ុន សែន ធ្លាប់និពន្ធបទចម្រៀង «ជីវិតអ្នកចម្ការវាសនាអ្នកស្រែ», «ជីវិតក្មេងវត្ត» ជាដើម ប៉ុន្តែសម្រាប់ជីវិតជានាយករដ្ឋមន្ត្រី មិនអាចសរសេរត្រឹមបទចម្រៀងនោះឡើយ។ ទាក់ទងនឹងគម្រោងសរសេរនោះ គឺនឹងមានការរៀបរាប់ពីជីវិតជាកូនទាហាន នាយទាហាន រដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រីក្នុងសម័យសង្គ្រាម សម័យចរចាផងវាយផង ក្នុងកាលៈទេសៈសន្តិភាព និងនាយករដ្ឋមន្ត្រីសម័យកូវីដ ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com