ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យម្ចាស់រថយន្ត រួសរាន់បង់ពន្ធ ដើម្បីទទួលបានការអនុគ្រោះ១០ភាគរយ
15, Dec 2021 , 9:28 am        
រូបភាព
ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅថ្ងៃទី១៥ ធ្នូ សម្ដេច ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រថយន្តដែលមិនទាន់បង់ពន្ធត្រឹមត្រូវ ប្រញាប់ទៅបង់ពន្ធ ដើម្បីទទួលបានការអនុគ្រោះ ១០ភាគរយ។



សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការបង់ពន្ធត្រូវរួសរាន់ឱ្យបានមុនថ្ងៃទី៣០ ធ្នូខាងមុខ បើមិនដូច្នេះពួកគេ មិនអាចទទួលបានការអនុគ្រោះពន្ធនោះទេ នៅពេលផុតកាលបរិច្ឆេទកំណត់។ មិនតែប៉ុណ្ណោះម្ចាស់រថយន្ត ដែលមិនបានបង់ពន្ហត្រឹមត្រូវទាំងនោះ ក៏អាចប្រឈមមុខនឹងវិធានការរបស់រដ្ឋាភិបាលផងដែរ ។
 
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន ក៏បានរំឭកឱ្យម្ចាស់រថយន្តចង្កូចស្ដាំប្រញាប់យករថយន្ត កែច្នៃដៃចង្កូតមកឆ្វេងវិញឱ្យបានត្រឹមត្រូវដែរ។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com