ជាតិ
រុស្ស៊ី ផ្ដល់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពដល់សម្ដេច ហ៊ុន សែន
15, Dec 2021 , 4:12 pm        
រូបភាព
រដ្ឋាភិបាលរុស្ស៊ី បានផ្ដល់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពដល់សម្ដេច ហ៊ុន សែន តាមរយៈលោក NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី ដែលបានមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៥ ធ្នូ។



លោក NIKOLAI PATRUSHEV បានបញ្ជាក់ថា ការផ្ដល់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពនេះ ដោយសារសម្ដេចបានចូលរួមចំណែកនិងដើរតួរយ៉ាងសំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី។ បន្ថែមពីនេះ លោក NIKOLAI ក៏បានប្ដេជ្ញាចិត្តសហការជាមួយកម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វរភាគីឲ្យកាន់តែរីកធំធាត់បន្ថែមទៀត។
 
កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ មានដូចជាវិស័យការពារជាតិ  សង្គមកិច្ច  អប់រំ  សេដ្ឋកិច្ច  ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ ក្រៅពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងនេះ សម្ដេច ហ៊ុន សែន ស្នើឱ្យរុស្សីពិនិត្យមើលលទ្ធភាពក្នុងការពង្រីកកិច្ចសហការទៅលើវិស័យដទៃទៀត ដូចជាការបើកឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ខទ្វេភាគី និងក្របខណ្ឌពហុភាគី ជាមួយនឹងការសិក្សាផ្ទេរសម្ភារៈបំពាក់រោងជាង ជួសជុល គ្រឿងចក្រ និងសម្ភារៈ នៅកម្ពុជាផង។

© រក្សាសិទ្ធិដោយ thmeythmey.com