ជាតិ
ជប៉ុនផ្ដល់ជំនួយ ជិត១៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ
15, Dec 2021 , 6:59 pm        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្ពុជាទទួលបានជំនួយឥតសំណង ពីជប៉ុនក្នុងចំនួនទឹកប្រាក់ ជិត១៤លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ទៅលើកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ ការចុះហត្ថលេខាលើលិខិតប្ដូរសារនិងឯកសារដែលពាក់ព័ន្ធនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ធ្នូ ក្រោមវត្តមានរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន និងលោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។

 
បើតាមក្រសួងការបរទេស កម្ពុជានឹងទទួលបានជំនួយឥតសំណងពីប្រទេសជប៉ុន ចំនួន ១៥០០លានយ៉េន ឬស្មើហ្នឹង ១៣,៩លានដុល្លារអាមេរិក សម្រាប់យកម អភិវឌ្ឍ ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សម្រាប់អនុវត្តគម្រោងបំបាក់គ្រឿងចក្រលើកដាក់គែមផែចល័ត នៅកំពង់ផែស្វ័យក្រុងព្រះសីហនុ។ 
 
ក្រសួងការបរទេស បានបន្ថែមថា ជំនួយឥតសំណងរបស់ជប៉ុន នឹងជាការរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា រួមទាងពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់៕

Tag:
 ជប៉ុន
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com