កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជាឈ្នះឡាវ ៣-០
15, Dec 2021 , 6:21 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បាន​យកឈ្នះ​​ឡាវ ៣-០ ក្នុងការប្រកួតពូល B នៃពានរង្វាន់ AFF Suzuki Cup 2020 នៅកីឡដ្ឋាន Bishan ក្នុងប្រទេសសិង្ហបុរី នាថ្ងៃពុធ ទី​១៥ ខែធ្នូ នេះ។ វឌ្ឍនាកា រកបាន២គ្រាប់ និង សៀង ចន្ធា រកបាន​១គ្រាប់។



នៅនាទី​៣១ ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់បញ្ចូលទីនាំមុខ ១-០។ គ្រាប់បាល់នេះ កើត​ចេញពី​ការបញ្ជូនរបស់ គួច សុកុម្ភៈ ហើយ​បន្តទៅ សៀង ចន្ធា ដោយ​អ្នកចាំទី Solasak Thilavong និងខ្សែការពារពីរនាក់ទៀតរបស់ឡាវ មិនអាចរារាំង វឌ្ឍនាកា​ក្នុងការរកគ្រាប់បាល់នាំមុខ​សម្រាប់កម្ពុជាបានឡើយ។

 នៅនាទី៤១ គួច សុកុម្ភៈ បោះពីមុំខាងឆ្វេង បញ្ជូនទៅ វឌ្ឍនាកា ដើម្បីតែតបញ្ចូលទីគ្រាប់ទីពីរ សម្រាប់​កម្ពុជា។ នេះជាគ្រាប់បាល់បញ្ចូលទី​គ្រាប់ទី​៦​របស់ វឌ្ឍនាកា ក្នុង AFF Suzuki ដោយតាមស្មើកំណត់ត្រា លោក ហុក សុចិត្រា អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិ។

នៅនាទី​៧៥  សៀង ចន្ធា បង្កើន​ការនាំមុខ ៣-០ ក្រោយ​ការបញ្ជូន​របស់ ញាណ សុស៊ីដាន។ កម្ពុជាទទួលបាន៣ពិន្ទុ​លើកដំបូងនៅក្នុងពូល B ហើយត្រូវជួបវៀតណាម នាការប្រកួត​ចុងក្រោយនៅថ្ងៃអាទិត្យ។

 ជម្រើស​១១នាក់ដំបូងរបស់កម្ពុជា៖
កែវ សុខសិលា (អ្នកចាំទី), ទេស សម្បត្តិ, សឿយ វិសាល (ប្រធានក្រុម), ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ (ចាន់ សារ៉ាពេជ្រ ៨៧), ច្រឹង ពលរដ្ឋ (មិន រតនៈ ៨៥), សុះ ស៊ូហាណា, គួច សុកុម្ភៈ (អ៊ន ចាន់ប៉ូលីន ៨៤), លឹម ពិសុទ្ធ (អ៊ាន ពិសី ៦២), សៀង ចន្ធា, ចាន់ វឌ្ឍនាកា (ញាណ សុស៊ីដាន ៦២)៕

 

© រក្សាសិទ្ធិដោយ thmeythmey.com