ជាតិ
ក្រសួង សាកល្បងប្រើប្រាស់កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣ ដើម្បីតាមដាន និងការពារសុវត្ថិភាពតាមដងផ្លូវ
15, Dec 2021 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន សាកល្បងប្រើប្រាស់កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣ ដើម្បីតាមដាន និងការពារសុវត្ថិភាពពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវមួយនេះ នៅថ្ងៃទី១៥ ធ្នូ ។ ការចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿន ដើម្បីដាក់ដំណើរការសាកល្បងនេះ មានការចូលរួមពីមន្ត្រីក្រសួងសាធារការ និងមន្ត្រីជំនាញនៃអគ្គស្នងការនគរបាលជាតិ និងងតំណាងក្រុមហ៊ុន CRBC ។

 
កាមេរ៉ាចាប់ល្បឿនទាំងនេះអាចឲ្យមន្រ្តីជំនាញដឹងពីល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរជាដើម។
 
គួរបញ្ជាក់ថា កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងពី ថ្ងៃទី៤ ខែសីហា ហើយបានបញ្ចប់នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ។ ក្នុងនោះពីចោមចៅ ដល់បែកគូស ជាផ្លូវ៤គន្លង មាន ៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង។ 
 
ការបំពាក់កាមេរ៉ាចាប់ល្បឿន ១០ទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ ដែលនាំឱ្យខាតបង់ថវិកាជាតិ និងប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរ៕

Tag:
 កាមេរ៉ា
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com