ជាតិ
១១ខែ ស៊ីម៉ាក់ បានរកឃើញ និងបំផ្លាញចោលគ្រាប់មីនជាង៩ម៉ឺនគ្រាប់
16, Dec 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២១ ​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC)  បានរកឃើញ និងបំផ្លាញចោលគ្រាប់មីន ជាង៩ម៉ឺនគ្រាប់ ដែលពលរដ្ឋបានរាយការណ៍ និងនៅដីចម្ការ ព្រមទាំងនៅចម្ការគ្រាប់ប្រមាណ៩១លានម៉ែត្រក្រឡា ស្មើនឹងជាង៩១ភាគរយនៃផែនការ។

 
លោក ហេង រតនា ប្រធានស៊ីម៉ាក់ បានលើកឡើងថា ស៊ីម៉ាក់ បានរកឃើញ និងបំផ្លាញចោលគ្រាប់មីនជាង៩ម៉ឺនគ្រាប់ ក្នុងនោះមាន គ្រាប់មីនមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៩៧ ៥៣៨គ្រាប់ គ្រាប់មីនប្រឆាំងមនុស្សចំនួន ១៦១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ ៣៩គ្រាប់ គ្រាប់បែកចង្កោម ៨ ០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥៧ ៥៣១គ្រាប់។​


 
បើតាមលោក ហេង រតនា នៅឆ្នាំ២០២២ខាងមុខ ស៊ីម៉ាក់ មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង ១២៥គីឡូម៉ែត្រក្រឡា​ តាមរយៈគម្រោងរបស់រដ្ឋាភិបាល​ និង​ជំនួយផ្សេងៗទៀតរបស់រដ្ឋាភិបាល ជប៉ុន ចិន ប៊ែលហ្សិក ន័រវេស អាម៉េរិក និងអង្គការមួយចំនួនទៀត៕ 

Tag:
 ស៊ីម៉ាក់
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com