កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal ដណ្តើមបាន Top4 បណ្តោះអាសន្ន ក្រោយឈ្នះ West Ham ២-០
16, Dec 2021 , 9:30 am        
រូបភាព
Arsenal បានរំកិលខ្លួនចូលដល់តំបន់ Top 4 បន្ទាប់ពីយកឈ្នះ West Ham United ដែលសល់គ្នា១០នាក់ដោយលទ្ធផល ២-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី១៧ នៅរាត្រីថ្ងៃទី១៥ ខែធ្នូ។



កីឡាករប្រេស៊ីល Gabriel Martinelli​ និងខ្សែបម្រើវ័យក្មេងអង់គ្លេស Emile Smith-Rowe រកបានម្នាក់មួយគ្រាប់ដើម្បីជួយក្រុមលោក Mikel Arteta រកបាន៣ពិន្ទុ និងដណ្តើមចំណាត់ថ្នាកទី៤ ពី West Ham ថែមទៀត។ 
 
កាំភ្លើងធំកើន២៩ពិន្ទុ ពីការប្រកួត១៧លើក នាំមុខក្រុមលោក David Moyes ដែលធ្លាក់ទៅលេខ៥ក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេសចំនួន ១ពិន្ទុ។
 
Arteta អ្នកចាត់ការ Arsenal រីករាយនឹងលទ្ធផលនេះ ខណៈលោកព្យាយាមប្រើប្រាស់កីឡាករក្មេងៗច្រើន។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញសរសើរកូនក្រុមក្រោយចប់ការប្រកួតថា៖« ខ្ញុំពិតជាសប្បាយចិត្តចំពោះរបៀបលេង និងការប្តេជ្ញាចិត្តរបស់កូនក្រុមខ្ញុំ។ ពួកគេលេងប្រកបដោយគុណភាព»។
 
ដោយឡែកជំនួបពីរគូទៀត Wolverhampton Wanderers បានយកឈ្នះ Brighton & Hove Albion ១-០ រីឯ Crystal Palace ស្មើ Southampton ២-២។ ជំនួប Burnley និង Watford ត្រូវបានផ្អាកដោយសារបញ្ហាកូវីដ-១៩៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com