COVID-19
ជាតិ
COVID-19៖ តាមរបាយការណ៍ពីម្សិលមិញ អ្នកឆ្លងថ្មីមានតែ៧នាក់ប៉ុណ្ណោះ
16, Dec 2021 , 11:50 am        
រូបភាព
ស្ថានភាពជំងឺកូវីដ-១៩ សម្រាប់ថ្ងៃទី១៥ ខែធ្នូ បានបង្ហាញថា កម្ពុជាមានអ្នកឆ្លងថ្មីតែ៧នាក់ប៉ុណ្ណោះ តាមលទ្ធផលបញ្ជាក់ដោយ PCR ខណៈអ្នកសះស្បើយមាន១៣នាក់ និងស្លាប់៣នាក់។



ក្នុងចំណោមអ្នកឆ្លងថ្មី៧នាក់ មាន១នាក់ជាអ្នកដំណើរពីបរទេស រីឯក្នុងចំណោមអ្នកស្លាប់៣នាក់ មាន១នាក់មិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងសរុប ១២០ ៣៩៧ករណី សះស្បើយ ១១៦ ៧៥៩នាក់ និងស្លាប់២៩៩៨នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com