អត្ថបទពាណិជ្ជកម្ម
សួនលំហែភូមិក្រាំង ជាទីតាំងកម្សាន្ត និង​បម្រើ​ម្ហូប​អាហារប្រកបដោយផាសុកភាពនៅ​ក្រុងកំពត
28, Dec 2021 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
សួនលំហែភូមិក្រាំង មានទីតាំងនៅជិតរង្វង់មូលទុរេនខេត្តកំពត ផ្តល់ជូនម្ហូបអាហារជាច្រើនមុខទាំងបែបខ្មែរ បែបអឺរ៉ុបទៅតាមចំណង់ចំណូលចិត្តរបស់លោក-អ្នក។ ទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច គឺត្រូវបានចម្អិនដោយចុងភៅជំនាញ ដែលផ្តោតជាពិសេស​ទៅលើអនាម័យខ្ពស់។ ក្រៅពីអាហារ​រសជាតិឆ្ងាញ់​ប្រកបដោយ​ផាសុកភាព សួនលំហែភូមិក្រាំង ក៏បម្រើ​ជូន​កាហ្វេ និង​ភេសជ្ជៈ​ដ៏សម្បូរបែបផងដែរ។
 
ក្នុង​ដំណើរកម្សាន្តទៅ​កាន់​ខេត្តកំពត ពិតណាស់ លោក-អ្នក​ប្រាកដចង់ទទួលបាននូវបទពិសោធន៍ថ្មីៗ បន្ធូរអារម្មណ៍បែបធម្មជាតិ បន្ទាប់ពីបំពេញ​ការងារដ៏មមាញឹក។ សួនលំហែភូមិក្រាំង នឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានតាមរយៈ ផលិតផលដែលស្រស់បំផុត សេវាកម្មល្អ និងអនាម័យខ្ពស់ នៃម្ហូបអាហាររបស់យើង។ 


 
ម្ហូបអាហារបែប ខ្មែរ ថៃ ចិន និងអឺរុប នឹងរៀបចំជូនលោកអ្នកពិសាក្នុងសួនច្បារដែលអមទៅដោយដើមឈើ និងក្លិនផ្កា ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយជាមួយក្រុម​​គ្រួសារ មិត្តភក្តិ អ្នក​រួមអាជីព​ និងមនុស្សជាទីស្រឡាញ់ផងដែរ។ 


 
សួ​ន​លំហែ​ភូមិក្រាំង មានទទួលរៀបចំមុខម្ហូបទៅតាមការចំណូលចិត្តដែលលោកអ្នកចង់បាន។ មានទីធ្លាធំទូលាយ ទេសភាពស្រស់ស្អាត ខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ ទីតាំងងាយស្រួលរក ព្រមទាំងមានទីធ្លាធំទូលាយសម្រាប់ចតរថយន្ត។


 
សម្រាប់ព័ត៌មានបន្ថែម៖ 
098 222​ 225 ឬ Facebook Page: Phum Krang Garden
ទីតាំង៖ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត

















































© រក្សាសិទ្ធិដោយ thmeythmey.com