កីឡាអន្តរជាតិ
អន្តរជាតិ
Arteta ឆ្លងកូវីដ-១៩ ជាលើកទី២ និងមិនអាចដឹកនាំ Arsenal ប៉ះ Man City
30, Dec 2021 , 10:43 am        
រូបភាព
លោក Mikel Arteta មិនអាចដឹកនាំក្រុម Arsenal ទទួលភ្ញៀវ Manchester City ក្នុងការប្រកួត Premier League នៅចុងសប្តាហ៍នេះទេ ក្រោយធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវី-១៩។ នេះជាលើកទី២ហើយដែលអ្នកចាត់ការសញ្ជាតិឆ្លងជំងឺរាតត្បាតនេះ។


«Arteta កំពុងធ្វើចត្តាឡីស័កក្រោយរកឃើញថាឆ្លងកូវីដឥ១៩ ដោយស្របតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលអង់គ្លេស ហើយយើងសូមជូនពរឱ្យគាត់មានសុខភាពល្អ។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបកាំភ្លើងធំនៅថ្ងៃទី២៩ ខែធ្នូ។
 
អ្នកចាត់ការទូទៅកាំភ្លើងធំវ័យ៣៩ឆ្នាំរូបនេះ ធ្លាប់ឆ្លងកូវីដឥ-១៩ម្តងរួចមកហើយកាលពីខែមីនា ឆ្នាំ ២០២០ អំឡុងពេជំងឺនេះ រាតត្បាតខ្លាំងរហូតបង្ខំឱ្យ Premier League បិទអស់រយៈពេលជាង ៣ ខែ។
 
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ Arteta ក្លាយជាអ្នកចាត់ការចុងក្រោយគេនៅក្របខណ្ឌលីគកំពូលអង់គ្លេសដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីគ្រូ Crystal Palace លោក Patrick Vieira និង Steven Gerrard អ្នកចាត់ការ Aston Villa បានឆ្លងកាលពីសប្តាហ៍មុន។
 
Arsenal ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង Premier League ​មាន​៣៥​ពិន្ទុ​ក្រោយ​ការ​ប្រកួត​១៩​លើក តាមពីក្រោយក្រុមកំពូលតាង និងម្ចាស់ការពារជើងឯក Man City ​​១២​ពិន្ទុ​។ ជំនួបរវាងកាំភ្លើងធំ និងមេឃខៀវនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នឹងមិនមានវត្តមាន Arteta ដឹកនាំក្រុមឡើយ។
 
អង់គ្លេសបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១២៩,៤៧១ នៃ COVID-19 នៅថ្ងៃ២៨ ខែធ្នូ ខណៈប្រទេសអឺរ៉ុបមួយនេះប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងយ៉ាងខ្លាំក្លា៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com