អត្ថបទពាណិជ្ជកម្ម
MG6 វាយលុកទីផ្សាររថយន្តស៊ីឌាននៅកម្ពុជា ដែលបង្ហាញពី​​ភាពស៊ីវិល័យយ៉ាងអស្ចារ្យសម្រាប់ម្ចាស់រថយន្តវ័យក្មេងជាច្រើន
30, Dec 2021 , 11:02 am        
រូបភាព
ដោយ: ថ្មីៗ
MG គឺជាក្រុមហ៊ុនរថយន្តរបស់ចក្រភពអង់គ្លេស ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ និងចក្រភពអង់គ្លេស។ MG Motor បានឌីស្សាញ, អភិវឌ្ឍយ៉ាងរីកចម្រើនក្នុងទីផ្សាររថយន្ត ដោយបានដាក់លក់ក្រោមស្លាកយីហោ MG ខណៈដែលការផលិតរថយន្ត MG បានធ្វើឡើងនៅរោងចក្ររបស់ខ្លួនជាច្រើនប្រទេស។ នៅប្រទេសកម្ពុជា MG កំពុងឈរនៅលេខរៀងទី៣ នៃលំដាប់ថ្នាក់នៃរថយន្តគ្រួសារ ដែលកំពុងមានការពេញនិយមជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ លក្ខណៈពិសេសៗនៃរថយន្ត MG គឺតម្លៃសមរម្យ អមជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើប។ ពួកគេបាននាំចូលរថយន្ត MG ម៉ូដែលចំនួន៥ម៉ូឌែលមកកម្ពុជាដូចជា: រថយន្ត MG ZS, MG6, MG RX5, MG HS និង MG RX8។


 
ដូច្នេះហើយ យើងនឹងជ្រើសរើសយករថយន្តប្រភេទ sedan ដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជាមកបង្ហាញ នោះគឺរថយន្ត MG6 ដែលឌីស្សាញមកជាមួយនូវរូបរាងបែបស្ព័រ និងផ្នែកខាងក្នុងយ៉ាងស្រស់សោភាជាមួយសម្ភារៈកម្រិតខ្ពស់ដែលផ្តល់ផាសុកភាពប្រកបដោយភាពរីករាយ។ 


 
ភាគច្រើននៃអ្នកទិញ MG6 គឺជាមនុស្សវ័យក្មេង និងស៊ីវិល័យ ហើយផ្ទៃខាងក្នុងពណ៌ក្រហមក៏ជាពណ៌ដែលពួកគេចូលចិត្តផងដែរ ដូច្នេះហើយ MG6 បានរចនាជាមួយនឹងផ្នែកខាងក្នុងបែបស្ព័រនៃកៅអីពូកស្បែកពណ៌ក្រហម។ ចំណុចដែលអតិថិជនចាប់អារម្មណ៍បំផុតអំពី MG6 គឺវាអាចលេខលេងស្ទីល (Customize) បានយ៉ាងងាយស្រួលជាមួយនឹងស្ទីលច្នៃប្រឌិតពីម្ចាស់រថយន្ត និងមានកម្លាំងខ្លាំងពីតួបូចំណុះ 1.5T ដែលផ្តល់ថាមពល 169hp និងកម្លាំងរមួល 250Nm ដែលបង្កើតអារម្មណ៍នៃការបង្កើនល្បឿនដ៏រីករាយជាមួយនឹងប្រព័ន្ធហ្រ្វាំងដែលមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពខ្ពស់។ 


 
នេះគឺជាការបង្ហាញពីភាពអស្ចារ្យ និងរីករាយរបស់អ្នកបើកបរផងដែរ។
 
ចំណុចល្អបំផុតមួយទៀតគឺតម្លៃរបស់ MG6 ដែលពិតជាសមរម្យបំផុតសម្រាប់យុវវ័យកម្ពុជា ដោយចំណាយត្រឹមតែ 33,000 ដុល្លារប៉ុណ្ណោះ អមជាមួយនឹងកាដូរ៣មុខបន្ថែមទៀត ហើយអ្នកទិញ MG6 ក៏អាចរីករាយជាមួយការសេវាកម្មថែទាំក្នុងរយៈពេលវែងផងដែរ។ រថយន្ត MG6 ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អតិថិជននៅកម្ពុជាចាប់តាំងពីវាត្រូវបានដាក់លក់ក្នុងឆ្នាំ២០១៩មកម្លេះ ដោយបរិមាណលក់ចេញជាង៥០០គ្រឿង និងជិត២០០គ្រឿងទៀតត្រូវបានអតិថិជនដាក់កម្ម៉ង់សម្រាប់ឆ្នាំ២០២២ខាងមុខនេះ។


 
លក្ខណៈពិសេសផ្សេងទៀតដែលធ្វើឱ្យរថយន្ត MG6 ទទួលបាននូវភាពពេញនិយមរួមមានដូចជា Sport Model ដែលងាយស្រួលបង្កើនលឿននិងអាចផ្លាស់ប្តូរស្ទីលនៅលើតាប់ឡូយ៉ាងទាក់ទាញដែលមើលទៅហាក់បីដូចជារថយន្តស្ព័រដែលមានតម្លៃថ្លៃ, សេនស័រនិងកាមេរ៉ាថយកក្រោយជំនួយពេលចត, ប្រព័ន្ធសោរឆ្លាតវៃ smart key, អេក្រង់កម្សាន្តទំហំ១០.១អ៊ីញដែលអាចភ្ជាប់ជាមួយ Bluetooth និង Apple CarPlay, ដំបូលលើបើកបានធំល្អ Panoramic Sunroof, និងជាពិសេសគឺទំហំនៃកន្លែងដាក់ជើងមានចំណុះ ៤៥៨លីត្រដែលផ្តល់នូវភាពធំទូលាយ និងផាសុកភាពសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ, បូករួមជាមួយមុខងារប្រើប្រាស់ជាច្រើនទៀតដែលធ្វើឱ្យអ្នកបើកបរទទួលបាននូវភាពងាយស្រួល និងទទួលបានចំណាប់អារម្មណ៍កាន់តែច្រើនឡើងៗ។













© រក្សាសិទ្ធិដោយ thmeythmey.com