អត្ថបទពាណិជ្ជកម្ម
Pizza Hut Cambodia បានប្រកាសបើកសាខាទី៤ នៅសន្ធរម៉ុក! នឹងបន្តការពង្រីកបន្ថែមទៀត ឱ្យពាសពេញទីក្រុងភ្នំពេញឆាប់នេះៗ
30, Dec 2021 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីព្រឹកមិញនេះនាថ្ងៃទី៣០ ធ្នូ ២០២២នេះ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន Pizza Hut Cambodia ជាបុត្រសម្ពន្ធ័ជាម៉ាកយីហោប៊្រេនភីហ្សាដ៏ល្បីល្បាញទូទាំងពិភពលោក បាន ប្រកាសបើកជាផ្លូវការ Pizza Hut សាខាទី៤ ដែលមានទីតាំងនៅជាប់ផាកកាហ្វេ សាខាសន្ធរម៉ុក ស្ថិតនៅលើផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៧ ទល់មុខពេទ្យអង្គរធំ  បន្ទាប់ពីបានដាក់ដំណើរការសាខាចម្បង នៅសង្កាត់បឹងកេងកង ដែលបានចូលរួមពីសំណាក់ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសកម្ពុជា ។ 
 
លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានឱ្យដឹងថា ការបើកដំណើរការសាខាទី៤ នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើតំបន់ផ្លូវកម្ពុជាក្រោម ដើម្បីពង្រីកខ្លួនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួលដល់អតិថិជន ដើម្បីឲ្យអតិថិជនទទួលបានអាហាររបស់យើង ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមចូលចិត្តការទទួលទានអាហារ ម៉ាកយីហោប៊្រេនរបស់សហរដ្ឋអាម៉េរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនកម្ពុជាយើង គាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាម៉េរិក មានគុណភាព និងស្តង់ដារល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។ លោក ហេង សេងលី បន្ថែមទៀតថា  ក្រុមហ៊ុនមានចក្ខុវិស័យ ពង្រីកខ្លួនឲ្យពាសពេញទីក្រុងភ្នំពេញ ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
 
គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ទទួលទានក្នុងហាង/ ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូនដល់ទីកន្លែង តាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ PizzaHut Kh APP, www.pizzahut.com.kh  បន្ថែមពីលើការកម្ម៉ង់ដ៏សម្បូរបែប ក្រុមហ៊ុន Pizza Hut ក៏បានកំពុងបន្ថែម Online Payment Method ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ABA Scan ឥឡូវនេះ អតិថិជនអាចទូទាត់ប្រាក់ភ្លាមៗ នៅពេលដែលគាត់កម្ម៉ង់តាម App។
 
អំពីភីហ្សាហាត់
ភីហ្សាហាត់ជាបុត្រសម្ព័ន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kansas។ ភីហ្សាហាត់មានប្រតិបត្តិការជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ 
ភីហ្សាហាត់ បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់ រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំណែក ដើម្បីដើរតួរនាទីក្នុងការបម្រើជូនអាហារសុវត្ថិភាព ដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជន ពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់ របស់ពួកគាត់ដោយមិនប៉ះពាល់ផ្ទាល់បាន តាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែង ដែលមិនប៉ះពាល់ផ្ទាល់៕
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com