អត្ថបទពាណិជ្ជកម្ម
តារាល្បីៗជាច្រើនត្រៀមឡើងឆាកនៅលើអាកាស ក្នុងកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុន Smart
30, Dec 2021 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
នៅសល់មិនយូរថ្ងៃទៀតទេ ដែលយើងនឹងត្រូវនិយាយពាក្យលា ទៅកាន់ឆ្នាំ 2021 ហើយចូលទៅឆ្នាំ 2022។ ប្រិយមិត្តទាំងអស់គ្នា មានគម្រោងប្រារព្ធយប់ដ៏អស្ចារ្យនេះ នៅទីណាខ្លះ? ប្រសិនបើទំនេរ កុំភ្លេចចូលទៅទស្សនា កម្មវិធីប្រគំតន្ត្រីលក្ខណៈ ឌីជីថល របស់ Smart ដែលមានឈ្មោះថា Smart 2022 Virtual Sky-High New Year’s Countdown ដែលនឹងប្រារព្ធឡើនៅយប់ថ្ងៃទី 31 ធ្នូ ចាក់ផ្សាយផ្ទាល់នៅក្នុង ហ្វេសប៊ុករបស់ Smart Axiata និង Pleng by Smart ចាប់ពីម៉ោង 7:30 យប់តទៅ។ 
 
ក្រុមការងារស្មាតបានឱ្យដឹងថា ការប្រគំតន្រ្តីលើកនេះ មិនមែនធ្វើនៅក្នុងឆាកធម្មតាៗនោះទេ តែជាឆាកដែលនៅលើអាកាសខ្ពស់ត្រដែត ស្ថិតនៅលើសណ្ឋាគារលំដាប់ផ្កាយ សុខា។ ការរៀបចំបែបនេះ នឹងធ្វើឱ្យការសំដែងរបស់សិល្បករ សិល្បការិនី លំដាប់កំពូលៗប្រចាំប្រទេស កាន់តែលេចធ្លោ ប្លែកភ្នែក និងទាក់ទាញ ដែលមិនធ្លាប់មានពីមុនមក។ សាកស្រមៃទៅមើលថា យើងបានទស្សនា អាយដលក្នុងដួងចិត្ត ច្រៀង និងរាំបទចម្រៀងដែលយើងពេញចិត្ត ដោយព័ទ្ធជុំវិញ ទៅដោយទេសភាពដ៏ស្រស់ត្រកាល នាពេលរាត្រី ក្នុងទីក្រុងភ្នំពេញ។
 
ពិសេសជាងនេះទៅទៀត កម្មវិធីមិនមែនមានត្រឹមតែការសម្តែង ពីកំពូលតារាចម្រៀងល្បីៗនោះទេ តែក៏មានការចាប់រង្វាន់ ជូនអតិថិជនដែលមានសំណាង ពីការចុះឈ្មោះបញ្ចូលលេខទូរសព្ទ ពី SmartNas app ថែមទៀតផង។ 
 
បើអតិថិជនមិនទាន់បានចុះឈ្មោះទេ អាចចូលទៅកាន់ SmartNas app បាន ឬ ចុចលើតំណភ្ជាប់នេះ https://smartnas.smart.com.kh/campaign-details។ 
 
ឈ្នះម្តងហើយ អតិថិជន អាចមានសំណាងឈ្នះសាជាថ្មីម្តងទៀត ព្រោះអំឡុងពេលកំពុងទស្សនា ក្រុមការងារនឹងមានទម្លាក់ជាលេខកាតកោស ជារង្វាន់ដល់អ្នកទស្សនា។ 





































 មុនថ្ងៃប្រគំតន្ត្រីមកដល់ ប្រិយមិត្តអាចទៅស្តាប់បទល្បីៗ ពីអាយដូលទាំង 21 នាក់ នៅក្នុង Pleng ឲ្យហើយ ស្រួលដល់ថ្ងៃកម្មវិធី អាចច្រៀងតាមកុំឲ្យភ្លាត់។ តោះចូលទៅ Pleng តាមតំណភ្ជាប់នេះ  https://pleng.smart.com.kh/pla.../2022-virtual-sky-high/551/
 
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com