អត្ថបទពាណិជ្ជកម្ម
អបអរឆ្នាំថ្មីតាម ៥របៀបនេះដឹងតែសប្បាយតែម្តង!
30, Dec 2021 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
 ឆ្នាំថ្មីនឹងឈានមកដល់ ត្រឹមរយៈពេលមិនដល់២ថ្ងៃទៀតនោះទេ ហើយយើងនឹងរីករាយទទួលឆ្មាំថ្មី ចូលឆ្នាំសកលទាំងអស់គ្នា ជាមួយក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ មិត្តភក្ដិជាដើម។ ប្រហែលជាគ្រប់គ្នាមិនទាន់បានគិត ឬរៀបចំនៅឡើយទេថា ឆ្លងឆ្នាំឆ្នាំនេះត្រូវមានដំណើរកម្សាន្តទៅណា ឬនៅផ្ទះញាំអាហារជុំគ្នា ឬយ៉ាងណានោះទេ។ តោះយើងជជែកគ្នាថាធ្វើយ៉ាងណា ដើម្បីអបអរឆ្នាំថ្មីនេះឱ្យបរិកាសកាន់តែសប្បាយតែម្ដង។ យើងក៏សូមចែករំលែកផងដែរ សម្រាប់ពិធីអបអរឆ្នាំថ្មីនេះ។ 
 
១. មិនចាំបាច់ទាល់ធ្វើដំណើរកម្សាន្តទៅខេត្តឆ្ងាយៗនោះឡើយ យើងគ្រាន់តែជួបជុំមិត្តភក្តិបង​ប្អូន ហើយញាំអាហារជុំគ្នា នៅទីក្រុងក៏សប្បាយមួយបែបដែរ។ មិនចាំបាច់ត្រូវធ្វើដំណើរឆ្ងាយ នឿយហត់ និងចំណាយថវិកាច្រើននោះឡើយ។
២. ទីក្រុងភ្នំពេញបច្ចុប្បន្ន មានការអភិវឌ្ឍន៍ច្រើនខ្លាំងស្ទើរមិនជឿ។ បន្ថែមពីនេះ មានផ្សារទំនើបជាច្រើននៅទីក្រុង បើបងប្អូនដែលមានគេហដ្ឋាននៅជិតទីក្រុង មកកម្សាន្តត្រឹមទីក្រុង ក៏សប្បាយម្យ៉ាង ដោយមានភ្លើងពណ៌យ៉ាងស្រស់ស្អាត ថែមទាំងមានអាហារឆ្ងាញ់ជាច្រើនថែមទៀត។ 
៣. ធ្វើដំណើរទៅមុខវាំង ឬត្រើយម្ខាងនៃទន្លេសាប មើលការបាញ់កាំជ្រួច អបអរសាទរទទួលឆ្នាំថ្មី។ នេះជាការល្អ ដែលយើងអាចថតរូបសម្រាប់ទុកជាអនុស្សវរីយ ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។
៤. ទៅដើរលេងនៅផ្សារទំនើបអ៊ីអន ១និង២ ញាំអាហារឆ្ងាញ់ៗ ថតរូបកម្សាន្តជាមួយនឹងដើមណូអែល ដែលត្រូវបានរៀបចំឡើងដោយ Heineken® ដែលមានដបចំនួន ១ ៥០០ ផ្គុំឡើងជាដើមណូអែលយ៉ាងស្រស់ស្អាត ដើម្បីឱ្យលោក-អ្នកថតរូបលេងកម្សាន្ត និងអបអរពិធីឆ្លងឆ្នាំផងដែរ។
៥. ធ្វើដំណើរទៅនាយសមុទ្រ ដូចជាខេត្តកំពត ក្រុងកែបជាដើម ដែលមានកន្លែងកម្សាន្តច្រើន។ បន្ថែមពីដំណើរកម្សាន្តតាមតំបន់សមុទ្រ លោក​អ្នកអាចបង្កើតកម្មវិធីផ្សេងៗ នៅតាមបឹងហ្គាឡូ ក៏ដូចកម្មវិធីបាញ់កាំជ្រួច នៅតាមឆ្នេរសមុទ្រថែមទៀតផង។ នេះជាបរិយាកាសល្អបំផុត ដែលយើងមានពេលវេលាគ្រប់គ្រាន់ ដើម្បីចំណាយជាមួយមនុស្សជាទីស្រលាញ់របស់បងប្អូន។
 
ក្នុងពិធីអបអរឆ្នាំថ្មី ចូលឆ្នាំសកលខាងមុខនេះ លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «វាជាឆ្នាំដ៏លំបាកមួយ ហើយឥឡូវនេះ ទីបំផុត យើងអាចអបអរជាមួយគ្នាម្តងទៀតបាន យើងមានសេចក្តីរំភើបរីករាយជាក្រៃលែង ក្នុងការផ្ដល់ជូនដល់អតិថិជនរបស់យើង ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ ដែលមានតែស្រាបៀរ Heineken® ប៉ុណ្ណោះដែលអាចផ្តល់ជូនបាន។» 
 
សម្រាប់ព័ត៌មានបន្ថែ​ម អំពីយុទ្ធនាការរបស់ក្រុមហ៊ុនស្រាបៀរ Heineken® ដើម្បីអបអរពិធីបុណ្យដ៏រីករាយ នៅក្នុងប្រទេសកម្ពុជា, សូមតាមដានបណ្ដាញសង្គមដូចខាងក្រោម៖
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Mekhela Agency
© រក្សាសិទ្ធិដោយ thmeythmey.com