អត្ថបទពាណិជ្ជកម្ម
សួនលំហែ ភូមិក្រាំង និងបឹងហ្គាឡូមានការផ្ដល់ជូនយ៉ាងពិសេសសម្រាប់អបអរឆ្នាំថ្មី
30, Dec 2021 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដើម្បីអបអរសាទរ ឆ្នាំថ្មីដែលខិតចូលមកដល់នេះ សួនលំហែភូមិក្រាំង យើងខ្ញុំបានរៀបចំនូវ កម្មវិធីពិសេសសម្រាប់ចែកជូនដល់អតិថិជនរបស់យើង។ ឆ្លងឆ្នាំ នៅភូមិក្រាំង ជាមួយពួកយើង ការអាំងសាច់ BBQ ភេសជ្ជៈ Cooktail និងការបាញ់កាំជ្រួច រង់ចាំ Count Down ស្វាគមន៍ឆ្នាំថ្មីនេះ។ ជាមួយជាមួយគ្នានេះដែរ សួនលំហែភូមិក្រាំងក៏មានផ្ទះស្នាក់ជាប្រភេទបឹងហ្គាឡូធំទូលាយ តំលៃពី $35-$45 ក្នុងមួយយប់។ បន្ថែមជូន អាហារពេលព្រឹក និងបញ្ចុះតំលៃ 10% លើគ្រប់មុខម្ហូប សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច! លើសពីនេះទៅទៀតយើងមានរៀបចំកម្មវិធីឆ្លងឆ្នាំជូនភ្ញៀវរហូតដល់ម៉ោង ១រំលងអធ្រាត។


 
សួនលំហែភូមិក្រាំង មានទីតាំងនៅជិតរង្វង់មូលទុរេនខេត្តកំពត ផ្តល់ជូនម្ហូបអាហារជាច្រើនមុខទាំងបែបខ្មែរ បែបអឺរ៉ុបទៅតាមចំណង់ចំណូលចិត្តរបស់លោក-អ្នក។ ទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច គឺត្រូវបានចម្អិនដោយចុងភៅជំនាញ ដែលផ្តោតជាពិសេសទៅលើអនាម័យខ្ពស់។ ក្រៅពីអាហាររសជាតិឆ្ងាញ់ប្រកបដោយផាសុកភាព សួនលំហែភូមិក្រាំង ក៏បម្រើជូនកាហ្វេ និងភេសជ្ជៈដ៏សម្បូរបែបផងដែរ។


 
ម្ហូបអាហារបែប ខ្មែរ ថៃ ចិន និងអ៊ឺរុប នឹងរៀបចំជូនលោកអ្នកពិសាក្នុងសួនច្បារដែលអមទៅដោយដើមឈើ និងក្លិនផ្កា ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយជាមួយក្រុមគ្រួសារ មិត្តភក្តិ អ្នករួមអាជីព និងមនុស្សជាទីស្រឡាញ់ផងដែរ។ 


 
សួនលំហែភូមិក្រាំង មានទទួលរៀបចំមុខម្ហូបទៅតាមការចំណូលចិត្តដែលលោកអ្នកចង់បាន។ មានទីធ្លាធំទូលាយ ទេសភាពស្រស់ស្អាត ខ្យល់បរិសុទ្ធចេញចូលគ្រប់គ្រាន់ ទីតាំងងាយស្រួលរក ព្រមទាំងមានទីធ្លាធំទូលាយសម្រាប់ចតរថយន្ត។


 
សម្រាប់ព័ត៌មានបន្ថែម៖ 
098 222​ 225 ឬ Facebook Page: Phum Krang Garden
ទីតាំង៖ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត
Google Map: Phum Krang Garden



















© រក្សាសិទ្ធិដោយ thmeythmey.com