អន្តរជាតិ
អ៊ីស្លង់ ជាប្រទេសមានសន្តិភាពបំផុតក្នុងឆ្នាំ២០២១
31, Dec 2021 , 3:19 pm        
រូបភាព
ជារៀងរាល់ឆ្នាំ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព តែងចេញរបាយការណ៍បង្ហាញពីលំដាប់​ថ្នាក់​សន្តិភាពសកលរបស់ខ្លួន។ របាយការណ៍នេះគឺជាព័ស្តុតាងបញ្ជាក់ថាតើ ប្រទេសនីមួយៗ​អសុវត្ថិភាព ឬមានសុវត្ថិភាពកម្រិតណា។ លំដាប់ថ្នាក់ប្រទេសទាំងអស់ត្រូវបានរៀបចំ​ដោយ​ផ្អែកលើចំណុច ២៣ ផ្សេងៗគ្នា ដែលស្ថិតក្នុងផ្នែកធំបីមានយោធា សុវត្ថិភាពនិងសន្តិភាព ព្រមទាំងជម្លោះផ្ទៃក្នុងប្រទេសនិងក្រៅប្រទេស។



របាយការណ៍លំដាប់ថ្នាក់សន្តិភាពសកលរបស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពបានវាយ​តម្លៃ​លើប្រទេសចំនួន ១៦៣ ទូទាំងពិភពលោកដើម្បីធ្វើចំណាត់ថ្នាក់ប្រទេសដែលអសុវត្ថិភាព  និងមានសុវត្ថិភាពជារៀងរាល់ឆ្នាំ។ របាយការណ៍នីមួយៗបានរៀបចំឡើងដោយវិភាគលើកត្តា​ចំនួន២៣ ដែលបាន​បែងចែកជា៣ផ្នែកគឺយោធា សុវត្ថិភាពនិងសន្តិភាព ព្រមទាំងជម្លោះផ្ទៃក្នុង​ប្រទេសនិងក្រៅ​ប្រទេស។
 
នាពេលថ្មីៗនេះ របាយការណ៍ឆ្នាំ២០២១ ក៏បានចេញផ្សាញពីប្រទេសដែលមានសន្តិភាព​បំផុតក្នុងពិភពលោក។ បណ្តាប្រទេសដែលមានសន្តិភាពបំផុត ត្រូវបានគេវាយតម្លៃថាមាន​អត្រាឧក្រិដ្ឋកម្មទាប និងគ្មានភាពតានតឹងក្នុងប្រទេស។ 
 
មិនខុសពីឆ្នាំកន្លងទៅ អ៊ីស្លង់នៅតែជាប្រទេសទី១ក្នុងតារាងសន្តិភាព​ពិភពលោក។ នេះ​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ ព្រោះ​ប្រទេស​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​អស់​រយៈ​ពេល១១ឆ្នាំ​ជាប់​គ្នាមកហើយ។ នេះបើតាមការចុះផ្សាយលើទំព័រ World Population Review។
 
ទាំងនេះគឺជាប្រទេសកំពូលទាំង១០ ដែលត្រូវបានចាត់ទុកថាជាប្រទេសមានសន្តិភាពបំផុត​នៅក្នុងពិភពលោក តាមរបាយការណ៍លំដាប់ថ្នាក់សន្តិភាពសកលឆ្នាំ២០២១៖
 
១. អ៊ីស្លង់
២. នូវែលសេឡង់
៣. ដាណឺម៉ាក
៤. ព័រទុយហ្គាល់
៥. ស្លូវេនី
៦. អូទ្រីស
៧. ​ស៊្វីស
៨. អៀរឡង់
៩. សាធារណរដ្ឋ​ឆែក 
១០. កាណាដា៕

© រក្សាសិទ្ធិដោយ thmeythmey.com