ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖ មានករណីផ្ទុះគ្រាប់ច្នៃពីរកន្លែងនៅក្បែរទូតខ្មែរប្រចាំមីយ៉ាន់ម៉ា ប៉ុន្តែគ្មានគ្រោះថ្នាក់អ្វីឡើយ
31, Dec 2021 , 3:59 pm        
រូបភាព
លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស
លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស
ករណីផ្ទុះពីរកន្លែងបានកើតឡើងកាលវេលាម៉ោង១០កន្លះព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូនេះ ក្បែរស្ថានទូតកម្ពុជាប្រចាំក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងយ៉ាងដូច្នេះ មកកាន់សារព័ត៌មានថ្មីៗ។



លោក កុយ គួង បានអះអាងថា៖ «ខ្ញុំបានទទួលព័ត៌មានពីស្ថានទូតយើងនៅមីយ៉ាន់ម៉ា  កាលពីព្រឹកមិញ កាលពីម៉ោង១០កន្លះព្រឹក ផ្ទុះចំនួន២កន្លែង ដែលការផ្ទុះទីមួយនៅចម្ងាយប្រហែល១០០ម៉ែត្រ ផ្ទុះទីពីរជាង១៥០ម៉ែត្រ ហើយតាមការពិនិត្យ គ្រាន់តែជាគ្រាប់ច្នៃ ផ្ទះឲ្យមានការលឺសំឡេង ប៉ុណ្ណឹងទេ មិនមានបង្កឲ្យគ្រោះថ្នាក់ ដល់អ្នកណាទេ»។  

សូមស្ដាប់សំឡេង៖



អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ មន្ត្រីស្ថានទូតមានសុខសុវត្ថិភាពល្អ ហើយសមត្ថកិច្ចមីយ៉ាន់ម៉ា ក៏កំពុងខិតខំពង្រឹងសុវត្ថិភាពមន្ត្រីទូតខ្មែរឲ្យកាន់តែមានសុវត្ថិភាពបន្ថែមទៀត។

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី៧ ខែមករា លោក កុយ គួង បានបញ្ជាក់ថា មិនមានការប្រែប្រួលនោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com