អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ជាលើកទី ៨
02, Jan 2022 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុ អន្តរជាតិជីវិតលំដាប់ដំបូងបង្អស់នៅកម្ពុជា បានធ្វើជាម្ចាស់ឧបត្តម្ភធំគាំទ្រ «ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី ២៦» រយៈពេល ៨ឆ្នាំជាប់គ្នា ដែលជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជា កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ 
 
ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលដល់ការរស់នៅ និងសេដ្ឋកិច្ចទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ វាការណ៍នេះក៏បានបង្ហាញពីសារៈសំខាន់នៃសុខភាព និងសុខុមាលភាព ហើយញ៉ំាងឲ្យមានដូច្នេះហើយ ទើបនូវការបន្តការឧបត្តម្ភធំគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនេះ។ សកម្មភាពនេះក៏ជាការបានផ្ញើសារដ៏សំខាន់មួយដើម្បីលើកទឹកចិត្ត និងធ្វើឱ្យឲ្យប្រជាជនយើងបន្តអនុវត្តនូវរបៀបរស់នៅប្រកបដោយភាពសកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការចូលរួមរត់ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំជាងគេនៅប្រទេសកម្ពុជានេះផងដែរ។ ជាងនេះទៅទៀត ការឧបត្ថម្ភព្រឹត្តិការណ៍នេះក៏គឺជាការកត់សម្គាល់ចូលរួមចំណែកផ្តោតជាពិសេសទៅលើពីសារៈសំខាន់នៃការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ដែលបានដើម្បីបង្កើតជាសមិទ្ធទ្ធិផលដ៏ថ្លាថ្លៃសម្រាប់សហគមន៍កម្ពុជាផងដែរ។


 
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «គោលដៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាយើង គឺកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែល្អប្រសើរសម្រាប់គ្រួសារកម្ពុជា។  ការដែលមានសុខភាពល្អគឺជាកត្តាដ៏ចាំបាច់ណាស់ក្នុងការសម្រេចគោលដៅនោះ ហេតុនេះហើយទើបយើងជឿជាក់ថា យើងមានតួនាទីសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងភាពសកម្ម។ ក្នុងនាមជាម្ចាស់ឧបត្តម្ភធំគាំទ្រព្រឹត្តិការណ៍អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាយើង បាបាននធ្វើការសហការយ៉ាងយកចិត្តទុកដាក់ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីស្វាគមន៍ ក៏ដូចជាធានាសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់ ដោយអនុវត្តតាមវិធានការសុវត្ថិភាព និងសុខភាពយ៉ាងខ្ជាប់ខ្ជួនជាទីបំផុតក្នុងអំឡុងពេលរត់។»
 



ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ មួយ ព្រោះថាផ្លូវរត់គឺត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់អ្នកចូលរួមទាំងអស់អាចគយគន់ទិដ្ធភាពទេសភាពដ៏ស្រស់ស្អាតត្រកាល ជុំវិញបរិវេណឧន្យានអង្គរ ដែលជាទីដ៏សែនមនោរម្យ ហើយនិងរីករាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល។ ស្របតាមសាររបស់ព្រឹត្តិការណ៍ឆ្នាំនេះ គឺ «រត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍» កម្មវិធីទាំងមូលបានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី ០២ ខែមករា នេះដោយមានអ្នករត់សរុបចំនួនប្រមាណ ២.៥០០ នាក់ដែលជាប្រជាជនខ្មែរ និងជនបរទេសក្នុងស្រុក។ ថវិកាចំនួនប្រមាណ US$### ដុល្លារអាមេរិក ក៏ត្រូវបានរៃអង្គាសផងដែរសម្រាប់ជនរងគ្រោះដោយសារគ្រាប់មីន និងអង្គការសប្បុរសធម៌ផ្សេងទៀតនៅកម្ពុជាតាមរយៈព្រឹត្តិការណ៍នេះ៕ 
 



ដើម្បីស្វែងយល់បន្ថែមអំពីវិធានការសុវត្ថិភាពរបស់ព្រឹត្តិការណ៍នេះ សូមចូលទៅកាន់៖ https://www.manulife.com.kh/km/angkor-wat-half-international-marathon/2021-run-safety-angkor-wat-international-half-marathon.html
 
អំពី មេនូឡាយហ៍្វ ខេមបូឌា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា ជាមួយនឹងការផ្តល់ទំនុកចិត្តពីអតិថិជនជាង ១១ ម៉ឺននាក់។
 
អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។


 
គិតត្រឹមចុងឆ្នាំ ២០២០ យើងមានបុគ្គលិកបម្រើការងាជាង ៣៧ ០០០ នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ១១៨ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣០ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,៤ ទ្រីលានដុល្លារកាណាដា ឬ ១,១ ទ្រីលានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។ គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣១,៦ ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក  និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។
 
សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ  www.manulife.com
 
ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន  
លោក អ៊ុង ប៉េងអាន  
នាយករងផ្នែកស្លាកសញ្ញា និងទំនាក់ទំនង 
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា  
+855-77 860-009  
 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com