អត្ថបទពាណិជ្ជកម្ម
អេស៊ីលីដាផ្តល់នូវភាពរីករាយជាមួយអតិថិជនសម្រាប់ដំណើរកម្សាន្តឆ្លងឆ្នាំសកលជាមួយការប្រើប្រាស់សេវាទូទាត់ឌីជីថលអេស៊ីលីដាម៉ូបាល
30, Dec 2021 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ជាមួយការធ្វើដំណើការកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់រមណីយដ្ឋាននានាប្រកបដោយក្តីរីករាយក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០២២នេះ ធនាគារអេស៊ីលីដាសូមចូលរួមនូវការសប្បាយរីករាយជាមួយអតិថិជនរបស់ខ្លួនជាមួយនិងសេវាកម្មបែបឌីជីថលរបស់ខ្លួន និងការដាក់ពង្រាយនូវម៉ាស៊ីនដែលមានបច្ចេកវិទ្យាទំនើបៗរាប់ពាន់គ្រឿងនៅទូទាំងប្រទេសដើម្បីផ្តល់ភាពងាយស្រួលជួនដល់អតិថិជិនក្នុងការដាក់-ដកប្រាក់ និងសេវាផ្សេងៗទៀតទៅតាមតម្រូវការ។



លើសពីនេះទៅទៀត ជាមួយអេស៊ីលីដាម៉ូបាល អតិថិជនអាចធ្វើការទូទាត់តាមរយះការស្កែនថ្លៃទំនិញ និងសេវាកម្មផ្សេងៗបានយ៉ាងងាយស្រួល លឿនរហ័សទាន់ចិត្ត មានសុវត្ថិភាពខ្ពស់ ចំណេញពេលវេលា និងមិនចាំបាច់ខ្វាយខ្វល់រឿងកាន់ក្រដាសប្រាក់ជាប់ខ្លួនដែលជាការចូលរួមចំណែកទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ជាមួយសេវាដ៏ទូលំទូលាយរបស់ធនាគាអេស៊ីលីដា ជាពិសេសការទូទាត់តាមឌីជីថល និងការវិនិយោគបន្ថែមក្នុងការពង្រាយនូវមាស៊ីនអេធីអឹមកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើដំណើរកម្សាន្តដោយមិនចាំបាច់ខ្វល់ខ្វាយរឿងកាន់ការខ្វះសាច់ប្រាក់ក្នុងការចាយវាយឬអាចទូទាត់តាមអេស៊ីលីដាម៉ូបាល់បានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្តបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។
 
លោកស្រីបានបន្តទៀតថា ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មភាពក្នុងការបំពេញសេចក្ដីត្រូវការសម្រាប់របស់អ្នកប្រើប្រាស់សេវាធនាគារឌីជីថល តាមរយៈ អេប អេស៊ីលីដា ម៉ូបាល់ ដែលមានមុខងារសម្បូរបែប ពិសេសការទូទាត់តាមរយៈ QR កូដ ដ៏លឿនរហ័ស និងសុវត្ថិភាពខ្ពស់។
 
លោកស្រីសូមគោរពជូនពរដល់ប្រជាពលរដ្ឋក៏ដូចជាអតិថិជនរបស់ធនាគារ អេស៊ីដា ទាំងអស់សូមធ្វើដំណើរកំសាន្តប្រកបដោយសុខសុវត្តិភាព និងចៀសផុតពីការឆ្លងជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ឬជំងឺកូវីដ១៩ប្រភេទថ្មី អូមីក្រុង កំពុងឆ្លងនៅកម្ពុជាក៏ដូចជានៅលើសកលលោក៕
 




© រក្សាសិទ្ធិដោយ thmeythmey.com