អត្ថបទពាណិជ្ជកម្ម
ឆ្នាំថ្មី២០២២ ជោគជ័យថ្មីជាមួយអេស៊ីលីដាដល់អតិថិជនដ៏ថ្លៃថ្លាជាមួយនិងការដាក់ពង្រាយនូវម៉ាស៊ីនអេធីអឹម៤៧៨គ្រឿងបន្ថែមទៀត
31, Dec 2021 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាសូមប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីជូនដល់អតិថិជនដ៏ថ្លៃថ្លាក្នុងឱកាសឆ្នាំថ្មី២០២២ ប្រកបរបររកស៊ីទទួលទានមានបាន និង ជៀសឆ្ងាយពីរោគាទាំងពួង ជាពិសេសជំងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២២នេះផងដែរ ធនាគារអេស៊ីលីដាក៏បានធ្វើការវិនិយោគបន្ថែមដោយធ្វើការដាក់ពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះ ដែលធ្វើឱ្យម៉ាស៊ីនអេធីអឹមរបស់ខ្លួនកើនដល់ ១ ៣១៧គ្រឿងសំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។
 


លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់អតិថិជនដ៏ថ្លៃថ្លាដែលតែងតែជឿជាក់ក្នុងការប្រើប្រាស់នូវសេវាកម្មនានារបស់ធនាគារអេស៊ីលីដាក្នុងការទូទាត់នូវថ្លៃសេវាកម្មឬទំនិញផ្សេងៗជាប្រចាំ។ សម្រាប់ឆ្នាំថ្មីនេះ ធនាគារ អេស៊ីលីដាតែងតែគិតគូរក្នុងការបំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលធ្វើអោយខ្លួនបានង្កើននូវការវិនិយោគលើការដាក់ពង្រាងមាស៊ីនអេធីអឹមកាន់តែច្រើនបន្ថែមទៀត។
 

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា
លោកស្រីនាយិកាបានបន្ថែមថា ៖ «តាំងនាមឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារអេស៊ីលីដា នាងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីបវរដល់អតិថិជនដ៏ថ្លៃថ្លា និងបងប្អូនប្រជាពលរដ្ឋគ្រប់រូបឱ្យជួបតែសេចក្តីសុខ និងជៀសឆ្ងាយពីជំងឹទាំងពួងជាពិសេសជំងឺកូវីដ១៩ និងសម្រេចបាននូវជោគជ័យថ្មីក្នុងមុខជំនួញនិងជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ អេស៊ីលីដាបានសម្រេចវិនិយោគក្នុងការបន្ថែមមាស៊ីនអេធីអឹមឱ្យបានកាន់តែច្រើ់នឡើងជារៀងរាល់ឆ្នាំគឺដើម្បីបង្ករលក្ខណៈងាយស្រួលជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ក្នុងការប្រើប្រាស់នូវសាច់ប្រាក់របស់គាត់នៅទូទាំងប្រទេសរបស់យើងនិងបាន២៤ម៉ោងក្នុង៧ថ្ងៃ។ 
 
ដូច្នេះធនាគារអេស៊ីលីដានឹងដាក់ឱ្យដំណើការនូវមាស៊ីនអេធីអឹមចំនួន៤៧៨គ្រឿងនៅក្នុងឆ្នាំ២០២២ ដែលនឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។
ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ម៉ោងលើ២៤ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com