កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa ខ្ចី Coutinho ពី Barca
07, Jan 2022 , 5:40 pm        
រូបភាព
រូបភាព៖Marca
រូបភាព៖Marca
ក្លិប Aston Villa បានប្រកាសថ្ងៃទី៧ ខែមករា បានចុះកិច្ចព្រមព្រៀងជាមួយក្លិប Barcelona នាំយក Coutinho មកកាន់ក្លិបនៅអង់គ្លេសក្នុងលក្ខខណ្ឌខ្ចីជើង។



នេះជាលើកទី២ហើយដែលកីឡាករវ័យ២៩ឆ្នាំ ត្រូវបាន Barca ផ្តល់ឱ្យក្លិបដទៃខ្ចីជើងចាប់តាំងពីចូលរួមជាមួយ Barca ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន១៦៨លានអឺរ៉ូ។ Coutinho មិនសូវទទួលបានពេលវេលាលេងច្រើនដូចនៅក្លិប Liverpool ឡើយ។ រដូវកាល ២០១៩-២០ កីឡាករប្រេស៊ីលត្រូវបានក្លិប Bayern Munich ខ្ចីជើងម្តងរួចមកហើយ។
 
«Aston Villa បានព្រមព្រៀងជាមួយ FC Barcelona សម្រាប់នាំយកកីឡាករ Phillipe Coutinho មកចូលរួមក្រុមនៅកីឡដ្ឋាន Villa Park រហូតដល់ចប់រដូវកាល។» ក្លិប Aston Villa បានប្រកាសបែបនេះ។
 
ក្នុងកិច្ចសន្យានោះ Phillipe Coutinho និងត្រូវធ្វើតេស្តសុខភាពហើយធ្វើលិខិតការងារមុនមកកាន់ក្លិបក្នុងទីក្រុង Birmingham ក្នុងរយៈពេល ៤៨ម៉ោង។ កិច្ចសន្យានោះក៏បានរួមបញ្ចូលជម្រើសទិញ Coutinho ផ្តាច់ផងដែរ៕

Tag:
 Aston Villa
  Phillipe Coutinho
© រក្សាសិទ្ធិដោយ thmeythmey.com