ជាតិ
សង្គមជាតិ
ប៉ូលិសថៃ៖ ថៃ៥០២នាក់ធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានជួយសង្គ្រោះ និងនៅសល់ជាង១ពាន់នាក់ទៀត
07, Jan 2022 , 9:59 pm        
រូបភាព
ទិដ្ឋភាពនៅទីភ្នាក់ការងារ ក្នុងខេត្តបុរីរម្យ ប្រទេសថៃ (រូប៖ Bangkok Post)
ទិដ្ឋភាពនៅទីភ្នាក់ការងារ ក្នុងខេត្តបុរីរម្យ ប្រទេសថៃ (រូប៖ Bangkok Post)
ដោយ: ថ្មីៗ
ជនជាតិថៃជាង៥០០នាក់ ដែលរងការចាញ់បោកឲ្យមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ ត្រូវបានជួយសង្គ្រោះ និងនាំទៅប្រទេសថៃវិញ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។



លោក សារ៉ាឆាត ហាក់ផន (Surachate Hakparn) ជំនួយការអគ្គស្នងការដ្ឋាននគរបាលជាតិថៃ អះអាងថា ការជួយសង្គ្រោះជនជាតិថៃពីកម្ពុជា គឺស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរថៃ និងអាជ្ញាធរកម្ពុជា។ ការសែតបាងកកប៉ុស្តិ៍ បានស្រង់សម្តីរបស់លោក ទៅចុះផ្សាយយ៉ាងដូច្នេះថា៖«ជនជាតិថៃ៥០២នាក់ ត្រូវបាននាំពីកម្ពុជាមកវិញ។ នៅសល់ជនជាតិថៃជាង១ពាន់នាក់ទៀត ជាកម្មករ ដែលត្រូវបានបង្ខំឲ្យធ្វើការនៅកម្ពុជា ហើយពួកគេ កំពុងត្រូវការការជួយ»។ 
 
លោក សារ៉ាឆាត ហាក់ផន ដាស់តឿនថា ជនជាតិថៃ ដែលស្វែងរកការងារ ត្រូវប្រុងប្រយ័ត្ន ហើយមិនត្រូវចាញ់បោកផ្ញើសារតាមប្រអប់សារហ្វេសប៊ុក (Chat) និងសារលើបណ្តាញសង្គមហ្វេសប៊ុក ឲ្យពួកគេ ដាក់ពាក្យសុំបម្រើការងារនៅកម្ពុជា ដើម្បីទទួលបានប្រាក់ខែពី២ពាន់បាត (ជិត៦០០ដុល្លារ) ទៅ៣ពាន់បាត (ជិត៩០០ដុល្លារ) នោះទេ។ លោក ការណែនាំថា មុនសម្រេចចិត្តទៅធ្វើការនៅប្រទេសណាមួយ ពលរដ្ឋថៃ គួរតែស្វែងរកការបញ្ជាក់ពីស្ថាប័នរដ្ឋដែលទទួលបន្ទុកផ្នែកការងារការជាមុនសិន៕ 

Tag:
 កម្ពុជា-ថៃ
  ពលករថៃខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com