កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករថ្លៃជាងគេនៅលីគកំពូលអឺរ៉ុបទាំង៥៖ Vinicius ឈរលេខ១ តាមពីក្រោយដោយ Foden និង Haaland
08, Jan 2022 , 9:59 pm        
រូបភាព
Vinicius Jr ខ្សែប្រយុទ្ធ Real Madrid ជាប់ជាកីឡាករបាល់ទាត់មានតម្លៃផ្ទេថ្លៃជាងគេ ២២៥លានដុល្លារក្នុងចំណោមកីឡាករនៅលីគកំពូលអឺរ៉ុបទាំង៥ប្រចាំឆ្នាំ២០២២។ Phil Foden និង Erling Haaland ស្ថិតនៅចំណាត់ថ្នាក់ទី២ និងទី៣។


 
តាមរយៈការសិក្សារបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាកីឡា CIES Football Observatory បានសម្រេចឱ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល វ័យ២៣ឆ្នាំមានតម្លៃខ្លួនខ្ពស់ជាងគេ ដោយមើលលើទម្រង់លេង អាយុ និងកិច្ចសន្យាដែលនៅសល់ជាមួយក្លិប Real Madrid។
 
Vinicius Jr កើនភាពលេចធ្លោខ្លាំងចាប់តាំងពីលោក Carlo Ancelotti ទៅដឹកនាំ ដែលធ្វើឱ្យតម្លៃទីផ្សាររបស់គេកើនឡើងដល់កំពូលតារាង ក្នុងចំណោមកីឡាករនៅលីគកំពូលអឺរ៉ុបទាំង៥ ប្រចាំឆ្នាំ២០២២។ ក្នុងតម្លៃខ្លួន ២២៥លានដុល្លារ បានធ្វើឱ្យ Vinicius Jr ក្លាយជាកីឡាករអាយុក្រោម២៣ឆ្នាំមានតម្លៃផ្ទេថ្លៃជាងគេលើលោកផងដែរ។
 
Phil Foden ខ្សែបម្រើ Manchester City ស្ថិតនៅចំណាត់ថ្នាក់ទី២ មានតម្លៃផ្ទេ ២០៦លានដុល្លារ ខណៈ Erling Haaland ខ្សែប្រយុទ្ធឆ្នើមក្រុម Borussia Dortmund នៅលេខរៀងទី៣ ក្នុងតម្លៃ ១៩២លានដុល្លារ។
 
Kylian Mbappe ខ្សែប្រយុទ្ធឆ្នើម PSG មានតម្លៃផ្ទេត្រឹមតែ ៩០លានដុល្លារប៉ុណ្ណោះ ពីព្រោះកីឡាករបារាំងរូបនេះជិតផុតកិច្ចសន្យាជាមួយក្លិបរបស់គេ ពោលគឺត្រឹមរយៈពេល៤សប្តាហ៍ទៀត។
 
ដោយឡែក កីឡាករ៧រូបទៀត ដែលស្ថិតក្នុងចំណោមកីឡាករថ្លៃជាងគេទាំង១០នៅលីគំពូលទាំង៥មាន៖
 
៤ Mason Greenwood ខ្សែបម្រើអង់គ្លេសនិងក្រុម Man Utd មានតម្លៃ១៨១លានដុល្លារ
៥ Florian Wirtz ខ្សែប្រយុទ្ធអាល្លឺម៉ង់ និង Bayer Leverkusen តម្លៃ១៨០លានដុល្លារ
៦ Jude Bellingham ខ្សែប្រយុទ្ធអង់គ្លេស និងក្រុម Borussia Dortmund តម្លៃ ១៧៦លានដុល្លារ
៧ Alphonso Davies ខ្សែការពារកាណាដា​ និង Bayern Munich មានតម្លៃ ១៦៥លានដុល្លារ
៨ Ruben Dias ខ្សែការពារព័រទុយហ្កាល់ និង Man City មានតម្លៃ ១៦២លានដុល្លារ
៩ Pedri ខ្សែបម្រើអេស្ប៉ាញ និង Barcelona ដែលមានតម្លៃ ១៥៩លានដុល្លារ
១០ Frenkie de Jong ខ្សែបម្រើហូឡង់ និង Barcelona មានតម្លៃ ១៥៥លានដុល្លារ៕
 

Tag:
 Vinicius Jr
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com