ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០២១ កម្ពុជារកចំណូលបានប្រមាណ ៦៦លានដុល្លារ ពីការនាំចេញផលិតកម្មសត្វ
08, Jan 2022 , 10:59 pm        
រូបភាព
រូបភាពពីគណនីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីគណនីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
ភ្នំពេញ៖ កម្ពុជារកចំណូលបានប្រមាណ ៦៦លានដុល្លារអាម៉េរិក​ តាមរយៈការនាំចេញផលិតកម្មសត្វ ក្នុងឆ្នាំ២០២១ កើនឡើងប្រហែល៤០ភាគរយ បើធៀបនឹងឆ្នាំ២០២០ ដែលកម្ពុជាទទួលបានចំណូលជាង៤៧លានដុល្លាអាម៉េរិក។


 
នាឆ្នាំ២០២១ កម្ពុជាបាននាំចេញផលិតកម្មសត្វចំនួន៩មុខ ទៅកាន់ទីផ្សរារបរទេស។ ផលិតកម្មសត្វទាំងនោះមាន គោរស់ ជ្រូកពូជ ស្វារស់ ស្បែកគោស្ងួត ស្បែកគោសើម ស្បែកជ្រូកស្ងួត  ទឹកដោះគោ ចំណីឆ្កែ និងរោមសត្វទា ។ នេះបើតាមរបាយការណ៍លើគណនីហ្វេសប៊ុក លោក វេង សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និងនេសាទ។
 
តាមរបាយការណ៍ដដែលបានលម្អិតទៀតថា ការនាំចេញផលិតកម្មសត្វចំនួន៩មុខនេះ កម្ពុជារកចំណូលបាន ៦៦ ១៣១ ៩៣៥ ដុល្លារអាម៉េរិក ខណៈកាលពីឆ្នាំ២០២០ កម្ពុជារកចំណូលពីការនាំចេញផលិតកម្មសត្វបាន ៤៧ ១៨៧ ៥៩០ដុល្លារអាម៉េរិក ប៉ុណ្ណោះ។ ទិន្នន័យឆ្នាំ២០២១កើនឡើងចំនួន ៤០,១ភាគរយ បើធៀបនឹងឆ្នាំ២០២១។
 
សូមជម្រាបថាក្រៅពីការនាំចេញ ផលិតកម្មសត្វ នៅឆ្នាំ២០២១ កម្ពុជាបានចេញកសិផលជាង ៧,៩លានតោន ទៅទីផ្សារប្រទេសចំនួន ៦៨ រកចំណូលបានជិត៥ពាន់លានដុល្លារ កើនឡើងជាង ៦៣ភាគរយ បើធៀបនឹងការនាំចេញកសិផល ទៅក្រៅប្រទេសក្នុងឆ្នាំ២០២០៕
 
 
 

Tag:
 ផលិតកម្មសត្វ
  ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com