កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ក្លាយជាក្រុមមានសមាជិកកីឡាករថ្លៃជាងគេលើលោក ដោយនាំមុខ Man City ១ដុល្លារ
08, Jan 2022 , 6:29 pm        
រូបភាព
Manchester United វ៉ាដាច់ Manchester City ក្លាយជាក្រុមមានសមាជិកកីឡាករថ្លៃជាងគេ លើលោក។ គិតត្រឹមដើមឆ្នាំ២០២២ កីឡាករបិសាចក្រហមមានតម្លៃសរុប ១,០៨៨លានដុល្លារ ដោយនាំមុខក្រុមលេខ២មេឃខៀវតែ១ដុល្លារប៉ុណ្ណោះ។


 
ការឡើងទៅឈរលេខ១ក្នុងនាមក្រុមមានកីឡាករថ្លៃជាងគេលើលោករបស់ Man Utd កើតឡើងបន្ទាប់ពីក្រុមមានមូលដ្ឋានក្នុងក្រុង Manchester ដូចគ្នា Man City លក់ Ferran Torres ទៅឱ្យ Barcelona ។
 
លក់ Torres ទៅឱ្យ Barcelona ក្នុងតម្លៃ៦២លានដុល្លារ គ្រាន់តែធ្វើឱ្យក្រុមលោក Pep Guardiola ធ្លាក់ទៅលេខ២ក្នុងនាមក្រុមមានកីឡាករថ្លៃជាងគេលើលោកប៉ុណ្ណោះ តែមិនប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុមឡើយ។ ក្រុមការពារតំណែងជើងឯក Man City នាំមុខដាច់នៅកំពូលតារាង Premier League រដូវកាលនេះ។
 
ដោយឡែកក្រុមដែលមានលោក Ralf Rangnick ជាអ្នកចាត់ការបណ្តោះអាសន្ន កំពុងដុនដាប។ ឆ្លងការការប្រកួត១៩លើកនៅលីគកំពូលអង់គ្លេស Man Utd រកបានតែ៣១ពិន្ទុប៉ុណ្ណោះ ស្ថិតនៅចំណាត់ថ្នាក់ទី៧ ដោយមានគម្លាតឆ្ងាយពីក្រុមកំពូលតារាង Man City ចំនួន១៨ពិន្ទុ។
 
ក្រុមឈុតធំបិសាចក្រហមមានសមាជិក២៥រូបសប្រាប់រដូវកាល ២០២១-២២នេះ ដោយមានតម្លៃសរុប១,០៨៨លានដុល្លារ ខណៈ Man City មានសមាជិកសរុប២៩នាក់ មានតម្លៃ ១,០៨៧លានដុល្លារ។
 
Chelsea ស្ថិតនៅចំណាត់ថ្នាក់ទី៣ជាក្រុមមានកីឡាករថ្លៃជាងគេលើលោក តម្លៃ ៨៨៧លានដុល្លារ៕
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com