COVID-19
ជាតិ
ក្រសួងសុខាភិបាល ប្រកាសពីករណីឆ្លងអូមីក្រុងក្នុងសហគមន៍លើកដំបូង
08, Jan 2022 , 11:37 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល នាយប់ថ្ងៃទី៨ ខែមករា បានប្រកាសពីករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងក្នុងសហគមន៍លើកដំបូង។

 
តាមលទ្ធផលដែលវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកជំងឺជាបុរសខ្មែរម្នាក់អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយក្នុងមន្ទីរពេទ្យមួយ។
 
បច្ចុប្បន្នបុរសរូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក។ តាំងពីថ្ងៃទី២៧ ខែធ្នូ ដល់ថ្ងៃទី៥ ខែមករា គាត់ធ្លាប់បានធ្វើដំណើរទៅកន្លែងជាច្រើន ដូចជា ភ្នំពេញ កំពង់ធំ សៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ជាមួយបងប្អូនជីដូនមួយមកពីអូស្ត្រាលី។

នៅថ្ងៃទី៥ ខែមករា គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយ ហើយក្រោយមក រកឃើញវិជ្ជមានអូមីក្រុង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com