កីឡាអន្តរជាតិ
អន្តរជាតិ
Afcon 2021៖ Mane ស៊ុតបាល់ពិន័យ១១ម៉ែត្រចុងម៉ោងជួយសេណេហ្គាល់យកបាន៣ពិន្ទុ
10, Jan 2022 , 10:35 pm        
រូបភាព
រូបភាព៖Liverpool FC
រូបភាព៖Liverpool FC
ជម្រើសជាតិសេណេហ្គាល់ប្រកួតយកឈ្នះហ្ស៊ីមបាវ៉េក្នុងលទ្ធផល ១-០ នៃការប្រកួតពានរង្វាន់ Africa Cup of Nations វគ្គសន្សំពិន្ទុពូល B នាថ្ងៃទី១០ខែមករា។



ការប្រកួតដ៏ស្វិតស្វាញបានកើតឡើងរវាងក្រុមជម្រើសជាតិទាំងពីរដែលស្ថិតនៅតំបន់ទ្វីបអាហ្រ្វិចដោយលទ្ធផលបានបញ្ចប់ទៅត្រឹមលទ្ធផល ១-០។ ការប្រកួតបានអូសបន្លាយចាប់តាំងនាទី១ រហូតដល់នាទី ៩០ ក្រុមទាំងពីនៅមិនទាន់អាចស្វែងរកឱកាសបំប៉ោងសំណាញ់ទីគ្នាទៅវិញទៅមកបាន។ 
 
រហូតដល់នាទី ៩០+៥ បន្ថែមបង្រប់កីឡាករហ្ស៊ីមបាវ៉េបានបង្កកំហុសដោយកីឡាករ Kelvin Wilbert Madzongwe បានយកដៃរារាំងបាល់ក្នុងតំបន់គ្រោះថ្នាក់ដែលជាការហុចឱកាសទៅដល់សេណេហ្គាល់ស្វែករកគ្រាប់ជ័យជម្នះ។ 


 
ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Sadio Mane បានស៊ុតគ្រាប់បាល់ពិន័យ១១ម៉ែត្រនាំជ័យជម្នះយ៉ាងតឹងតែងដល់សេណេហ្គាល់ក្នុងនាទី៩០+៧។
 
សូមជម្រាប់ថាក្រោយឈ្នះក្នុងលទ្ធផល ១-០ សេណេហ្គាល់បានឡើងមកឈរលេខ១កំពូលតារាងពូល B បណ្តោះអាសន្នដោយមាន៣ពិន្ទុ និងគ្រាប់បាល់ចំណេញ១គ្រាប់ក្នុងដៃ ខណៈហ្ស៊ីមបាវ៉េឈរលេខ៤៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com