ជាតិ
សង្គមជាតិ
អ្នក​រវល់ម៉ោងការងាររដ្ឋបាល អាចទៅធ្វើ​អត្តសញ្ញាណ​បណ្ណ និងលិខិតឆ្លងដែននៅចុងសប្តាហ៍
12, Jan 2022 , 7:59 am        
រូបភាព
ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ស្ថិតនៅផ្សារទំនើប AEON MALL សែនសុខ រាជធានីភ្នំពេញ។ រូបភាពពី គេហទំព័រ AEON MALL SEN SOK។
ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ស្ថិតនៅផ្សារទំនើប AEON MALL សែនសុខ រាជធានីភ្នំពេញ។ រូបភាពពី គេហទំព័រ AEON MALL SEN SOK។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី១០មករានេះ បានជូនដំណឹង ដល់សាធារណជនទាំងអស់ ពីការដាក់ដំណើរការសេវាផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រាប់ថ្ងៃសៅរ៍ និងអាទិត្យ។

 
 
ការដាក់ឱ្យដំណើរការសេវាថ្ងៃចុងសបា្ដហ៍នេះ សម្រាប់ទីស្នាក់ការផ្ដល់សេវា ប្រចាំនៅផ្សារអ៊ីអនម៉ល (AEON Mall) សែនសុខ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១តទៅ។
 
ការដាក់ឱ្យដំណើរការសេវាថ្ងៃចុងសបា្ដហ៍នេះ ធ្វើឡើងស្របទៅតាមសំណូមពរ របស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់បងប្អូន ក៏ដូចជាជួយសម្រួលដល់បងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី របស់ក្រុមហ៊ុន រោងចក្រ ឬគ្រឹះស្ថាននានា ដែលមានការងារមមាញឹក ក្នុងពេលម៉ោងការងាររដ្ឋបាល៕

Tag:
 អត្តសញ្ញាណប័ណ្ណ
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com