កីឡាអន្តរជាតិ
អន្តរជាតិ
Australian Open នឹងមានអ្នកគាំទ្រចូលទស្សនាត្រឹម៥០ភាគរយដោយសារកូវីដ-១៩
14, Jan 2022 , 8:29 am        
រូបភាព
ចំនួនអ្នកចូលទស្សនាកម្មវិធីប្រកួត Australian Open នឹងត្រូវកាត់បន្ថយមកនៅត្រឹមតែ៥០ភាគរយប៉ុណ្ណោះនៃចំនួនសរុបដោយសារតែកូវីដ-១៩។ រដ្ឋបាល រដ្ឋ Victoria របស់អូស្ត្រាលីនិយាយបែបនេះថ្ងៃទី១៣ ខែមករា។



អ្នកចូលទស្សនាក៏ត្រូវតែពាក់ម៉ាស់ក៏ដូចជារបាំងមុខដើម្បីការពារ លើកលែងតែពេលញាំអាហារព្រមទាំងភេសជ្ជៈ។ អ្នកចូលទស្សនាក៏តម្រូងឱ្យអង្គុយមានគម្លាតពីគ្នាផងដែរ។
 
«យើងបានរៀបចំសម្រាប់ Australian Open ជាពិសេសសម្រាប់អ្នកគាំទ្រ។ កីឡាករនិងអ្នកធ្វើការក្នុងព្រឹត្តិការណ៍ប្រកួតអាចត្រៀមខ្លួនប្រកួតយ៉ាងល្អដោយមិនបារម្ភពីកូវីដឡើយ។»រដ្ឋមន្រ្តីកីឡារដ្ឋ Victoria លោក Jaala Pulford បន្តបែបនេះ។
 
រដ្ឋ Victoria ដែលជាទីតាំងសម្រាប់ប្រកួត Grand Slam បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧១៦៩នាក់ ថ្ងៃទី១៣ខែមករា និងស្លាប់ចំនួន ២៥នាក់។
រដ្ឋបាល Victoria បាននិយាយថា សំបុត្រដែលទិញសម្រាប់ចូលទស្សនាពាន Grand Slam ក៏នៅតែមានសុពលភាព បើទោះបីត្រូវកាត់បន្ថយចំនួនចូលទស្សនា៥០ភាគរយក្តី៕

Tag:
 Australian Open
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com