ជាតិ
សង្គមជាតិ
លោក នៅ ឌឹម៖«មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន ត្រូវបត់បែនតាមពលរដ្ឋទាំងអស់ បានទៅរួច»
14, Jan 2022 , 6:29 pm        
រូបភាព
លោក នៅ ឌឹម ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
លោក នៅ ឌឹម ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ដោយ: ថ្មីៗ
លោក នៅ ឌឹម មេឃុំនៃឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានឱកាសឡើងថ្លែងពីស្ថានភាពឃុំរបស់លោក ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពឃុំ-សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ស្ពឺ ដែលរៀបចំឡើងទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។



លោក នៅ ឌឹម លើកឡើងថា ជាមន្រ្តីមូលដ្ឋាន រួមមាន មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន ជាដើម ត្រូវតែបំពេញតម្រូវការ និងផ្តល់សេវាកម្មជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីជាពួកគេ ទៅរកចំពេលសម្រាកក៏ដោយ។ លោក មានប្រសាសន៍ដូច្នេះថា៖«ធ្វើមេឃុំ ធ្វើក្រុមប្រឹក្សាឃុំ ធ្វើស្មៀន ត្រូវតែមានការបត់ប៉ែនតាមពួកគាត់ទាំងអស់ បានទៅរួច ហើយបើយើង រឹងកំព្រឹសតាមម៉ោងតាមពេល ពីម៉ោង៧-៨ចូល ម៉ោង១១ចេញ ម៉ោង២ចូល ម៉ោង៥ចេញ អត់ទាញសន្លឹកឆ្នោតបានទេ អត់ទាញទឹកចិត្តគាត់បានទេ។ អ៊ីចឹងធ្វើមេឃុំ ទាល់ថាឱនក្រាបជាមួយពួកគាត់ម៉ង»។
 
សំឡេងរបស់លោក នៅ ឌឹម




ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ លោក នៅ ឌឺម មានសង្ឃឹមខ្ពស់ថា លោក នឹងបានជាប់ឆ្នោតធ្វើជាមេឃុំទៀត។ លោក មានថ្លែងបែបនេះថា៖«បច្ចុប្បន្ននេះ មូលដ្ឋានឃុំរបស់ខ្ញុំ ការបោះឆ្នោត ខ្ញុំ អត់បារម្ភទេ ដោយសារយើង ដឹងទឹកចិត្តរបស់ប្រជាពលរដ្ឋ អត់បារម្ភខ្លាចអីទេ ៩លើ៩ ដឹងតែអ៊ីចឹងតែម្តង អត់មានបញ្ហា»៕ 

Tag:
 នៅ ឌឹម
  ឃុំវល្លិ៍ស
© រក្សាសិទ្ធិដោយ thmeythmey.com