កីឡាអន្តរជាតិ
អន្តរជាតិ
Coutinho បង្ហាញខ្លួនលើកដំបូងនៅ Aston ជាមួយគ្រាប់បាល់តាមស្មើ Man Utd
16, Jan 2022 , 1:59 pm        
រូបភាព
Coutinho និង Gerrard អតីតមិត្តរួមក្រុម Liverpool ហើយបច្ចុប្បន្ន​ក្លាយជាកូន​ក្រុម និងគ្រូនៅ Aston។ រូបថត Premier League
Coutinho និង Gerrard អតីតមិត្តរួមក្រុម Liverpool ហើយបច្ចុប្បន្ន​ក្លាយជាកូន​ក្រុម និងគ្រូនៅ Aston។ រូបថត Premier League
ដោយ: ថ្មីៗ
Philippe Coutinho រីករាយក្នុងការវិលត្រឡប់ទៅកាន់ Premier League វិញ ដោយគេបានចូលប្រកួតនៅជាង២០នាទីចុងក្រោយ ហើយជាអ្នកស៊ុតបាល់បញ្ចូលទីតាមស្មើភ្ញៀវ Manchester United ២-២។

 
៦នាទីដំបូង Bruno Fernandes បានស៊ុតបាល់បញ្ចូលទីនាំមុខ១គ្រាប់ ហើយបន្ថែមគ្រាប់ទី២នៅនាទី៦៧ សម្រាប់បិសាចក្រហម។ ក្រោយការប្តូរចូលជំនួស Morgan Sanson នៅនាទី៦៨ Coutinho បានបង្ហាញសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍នៅ Villa Park។
 
៩នាទីក្រោយមក កីឡាករប្រេស៊ីលរូបនេះ ជាចំណែកយ៉ាងសំខាន់ដែលនាំឲ្យ Jacob Ramsey វាយបកតាមពីក្រោយភ្ញៀវ១គ្រាប់ ហើយនៅនាទី៨២ ខ្សែប្រយុទ្ធដែលខ្ចីជើងពី Barcelona រូបនេះ បានស៊ុតបាល់បញ្ចូលទីតាមស្មើ ២-២ ក្រោយការបញ្ជូនរបស់ Ramsey។
 
 
«ខ្ញុំនឹងការប្រកួតបែបនេះ និងនឹក Premier League»។ អតីតកីឡាករ Liverpool រូបនេះ បានថ្លែងយ៉ាងដូច្នេះប្រាប់សារព័ត៌មាន Sky Sports ដោយបន្ថែមថា៖ «វាជាការចាប់ផ្តើមយ៉ាងល្អ ហើយយើងរក្សាមានជំនឿរហូតដល់ទីបញ្ចប់»។
 
ក្រោយការប្រកួត២០លើក Aston Villa ដែលដឹកនាំដោយលោក Steven Gerrard អតីតប្រធានក្រុម Liverpool ឈរនៅលេងរៀងទទី១៣ដោយមាន២៣ពិន្ទុ រីឯ Man Utd ស្ថិតនៅលេខ៧ ដោយមាន៣២ពិន្ទុ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com