កីឡាអន្តរជាតិ
អន្តរជាតិ
Ancelotti ប្រាប់កីឡាករ Real Madrid ឱ្យប្រមូលពានទាំងអស់ក្នុងរដូវកាលនេះ
17, Jan 2022 , 6:29 pm        
រូបភាព
ក្រោយជួយក្រុមអធិរាជស Real Madrid លើកពាន Supercopa Espana ក្នុងរដូវកាល ២០២១-២២ លោក Carlos Ancelotti ចង់ឱ្យកូនក្រុមបន្តប្រមាញ់ដណ្តើមពានរង្វាន់ផ្សេងៗបន្ថែមទៀត។



វគ្គផ្តាច់ព្រ័ត្រ Supercopa Espana រវាង Real Madrid ទល់ Athletic Bilbao ថ្ងៃទី១៦ខែមករា បានបញ្ចប់ទៅដោយក្រុមយក្សអេស្ប៉ាញស្ថិតនៅទីក្រុងម៉ាឌ្រីដយកឈ្នះលទ្ធផល ២-០ នៅ អារ៉ាប៊ីសាអូឌីត។ ក្រោយជួយក្រុមឈ្នះពានដំបូងក្នុងរដូវកាល គ្រូបង្វឹកសញ្ជាតិអ៊ីតាលីក៏បានដាក់គោលដៅប្រមាញ់ពានរង្វាន់ផ្សេងទៀតដែលក្រុមកំពុងប្រកួតប្រជែង។ 
 
«នេះគឺជាក្រុមដ៏ខ្លាំងមួយព្រមទាំងកីឡាករខ្លាំងៗក្នុងក្រុម ខ្ញុំពិតជាពេញចិត្តក្នុងការមកដឹកនាំ។ ពួកយើងនឹងបន្តប្រមាញ់ពានរង្វាន់បន្ថែមទៀតក្នុងរដូវកាលនេះ។»លោក Ancelotti និយាយក្នុងសន្និសីទបែបនេះក្រោយជួយក្រុមលើកពាន Supercopa Espana។
 
គ្រូបង្វឹកវ័យ៦២ឆ្នាំ ក៏បានប្រាប់កូនក្រុមឱ្យត្រៀមខ្លួនប្រកួតពានរង្វាន់ Copa del Rey ដែលជាពានសំខាន់មួយទៀតនៅថ្ងៃទី២០ ខែមករា។ លោកនិយាយលើកសរសេរកូនក្រុមថា ពួកគេបានត្រៀមខ្លួនរួចរាល់ ហើយពួកគេសុទ្ធសឹងតែមានគុណភាពខ្លាំង។
 
អ្នកចាត់ការរូបនេះ បង្ហាញការសប្បាយចិត្តចំពោះការលើកពានថ្មីថ្មោង ព្រោះលោកខកខានលើកពានយូរមកហើយដែរ។ លោកក៏ត្រៀមសម្រាប់ការប្រកួត Copa del Rey ដែរ។
ការប្រកួតបន្ទាប់របស់ Real Madrid គឺត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមម្ចាស់ផ្ទះ Elche សម្រាប់ការប្រកួតបានរង្វាន់ Copa del Rey នៅថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែមករា៕
 
 
 
 
 

Tag:
 Carlos Ancelotti
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com