កីឡាអន្តរជាតិ
អន្តរជាតិ
Afcon 2021៖ហ្គាណាម្ចាស់ជើងឯក៤សម័យ ធ្លាក់ត្រឹមវគ្គចែកពូល
19, Jan 2022 , 11:09 am        
រូបភាព
រូបភាព៖ CAFonline
រូបភាព៖ CAFonline
ក្រុមម្ចាស់ជើងឯក៤សម័យហ្គាណា បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Africa Cup of Nations ត្រឹមវគ្គចែកពូលក្រោយពេលចាញ់ក្រុមកូម័រដោយលទ្ធផលគួរឱ្យភ្ញាក់ផ្អើល៣-២ យប់ឈានចូលថ្ងៃទី១៩ ខែមករា។



កូម័រដែលស្ទើតែគ្មានសង្ឃឹមបន្តដំណើរទៅកាន់វគ្គបន្ទាប់ បានបង្កការភ្ញាក់ផ្អើល ដោយយកឈ្នះក្រុមខ្លាំងហ្គាណាបានសម្រេចដោយលទ្ធផល៣-២។ ៣គ្រាប់របស់កូម័ររកបានដោយ El Fardou Ben Nabouhane នៅនាទី៤ កីឡាករ ​Ahmed Mogni នៅនាទី ៦២ និង ៨៥។ ចំណែក២គ្រាប់របស់ហ្គាណារកបានដោយកីឡាករ Richmond Boakye នាទី៦៤ និង Alexander Djiku នាទី៧៧។ 
 
ប្រធានក្រុម Andre Ayew របសហ្គាណាបានបង្កកំហុសដែលធ្វើឱ្យរូបគេទទួលបានកាតក្រហមចាប់តាំងពីនាទី២៥។
  

រូបភាព៖ CAFonline

ឈ្នះលើក្រុមខ្លាំងហ្គាណា នាកីឡដ្ឋាន Roumde Adjia Stadium ប្រទេសកាមេរូន ក្រុមជម្រើសជាតិកូម័រទទួលបាន៣ពិន្ទុឡើងមកឈរលេខ៣ ពូល C ខណៈក្រុមលេខ២ ហ្គាបុងមាន៥ពិន្ទុ និងលេខ១ ម៉ារ៉ុក មាន៧ពិន្ទុ។ កូម័រ ត្រូវរង់ចាំអ៊ុតជាមួយក្រុមលេខ៣ល្អតាមពូលផ្សេងទៀតដើម្បីទៅកាន់វគ្គបន្ត។
ហ្គាណា ធ្លាប់ជាម្ចាស់ជើងឯកតំបន់អាហ្វ្រិកក្នុងឆ្នាំ ១៩៦៨, ១៩៩២, ២០១០ និង ២០១៥។
 
បន្ទាប់ពីទទួលបានជ័យជម្នះគ្រូបង្វឹកកូម័រ លោក Amir Abdou សរសើរទៅកាន់ក្រុមដែលធ្វើបានយ៉ាងល្អ ហើយក៏រង់ចាំមើលក្រុមលេខ៣ល្អនៅពូលផ្សេងទៀត។ 
 
«យើងមិនចុះចាញ់ឡើយ បន្ទាប់ពីទម្លាក់ហ្គាណារួច ហើយយើងក៏ជឿជាក់ថាអាចបន្តរកជ័យជម្នះឱ្យខានតែបានសម្រាប់ប្រជាជាតិរបស់យើង។ កីឡាករយើងធ្វើបានល្អខ្លាំងណាស់ យើងកំពុងរង់ចាំមើលក្រុមដែលមានចំណាត់ថ្នាកលេខ៣ល្អ ៤ក្រុមផ្សេងទៀត។» លោក Abdou និយាយក្នុងសន្និសីទក្រោយចប់ការប្រកួតបែបនេះ៕
 
 
 
 
 

Tag:
 Africa Cup of Nations 2021
© រក្សាសិទ្ធិដោយ thmeythmey.com