កីឡាអន្តរជាតិ
អន្តរជាតិ
AFC Cup ៖ ក្លិបបាល់ទាត់២ មកពីមីយ៉ានម៉ា ដកខ្លួនចេញពីការប្រកួត ដែលជាឱកាសសម្រាប់ក្រុម Play Off?
19, Jan 2022 , 3:42 pm        
រូបភាព
សហព័ន្ធបាល់ទាត់អាស៊ី បានបង្ហោះលើគេហទំព័ររបស់ខ្លួនថា ក្លិបមកពីភូមា បានដកខ្លួនចេញពីការប្រកួត AFC Cup 2022 នាថ្ងៃទី១៩ ខែមករា ។ ចំពោះបញ្ហានេះ ខាងសហព័ន្ធមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ។


ក្លិប Hantharwady United FC និង Ayeyawady United FC/Shan UTN ត្រូវបានដកខ្លួន ចេញពីការប្រកួតពានរង្វាន់ AFC ដែលវគ្គជម្រុះក្នុងពូល នឹងធ្វើឡើង ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។ Hantharwady United FC ស្ថិតនៅក្នុងពូល I ជាមួយ ក្លិបភ្នំពេញក្រោន ខណៈ Ayeyawady United FC/Shan UTN នៅក្នុងពូល H ។ ជុំវិញបញ្ហានេះ ខាងសហព័ន្ធកីឡាបាល់ទាត់អាស៊ី មិនបានលម្អិតនោះទេ ។ 
 
តើការដកខ្លួនរបស់ក្លិបមីយ៉ាន់ម៉ាទាំង២នេះ អាចជាឱកាសសម្រាប់ក្រុមត្រៀមជម្រុះយកកៅអី ២ គឺ វិសាខា និង Young Elephant FC របស់ឡាវ ចូលយកកៅអីដោយស្វ័យប្រវត្តិដែរ ឬទេ? ចំពោះបញ្ហានេះ មិនទាន់មានប្រភពអាចផ្ដល់នៅចម្លើយពិតនៅឡើយទេ ។
 
វិសាខា ម្ចាស់ជើងឯកពានសម្ដេច ហ៊ុន សែន ត្រូវជួបជាមួយ Yong Elephants FC របស់ឡាវ ក្នុងវគ្គ Stage Play-off ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ដើម្បីយកកៅអី ប្រកួតក្នុងពូល G ។ នៅក្នុងពូល G នេះ មាន ៣ក្រុមផ្សេងទៀត រួមមាន ក្លិបមកពីហ្វីលីពីន Kaya FC Ilo Ilo, Bali United FC មកពីឥណ្ឌូនេស៊ី និងKedah Darul Aman FC  របស់ម៉ាឡេស៊ី ។ 
 

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com